អាមេរិក ​ត្រៀម​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី

  • 2020-02-11 08:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ដូណាល់ ត្រាំ បាន​បញ្ចេញ​ផែនការ​ថវិកា​ឆ្នាំ២០២១ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុងនោះ​គឺបាន​លាតត្រដាងពីការ​ចំណាយ​លើការ​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ បាញ់​ចេញ​ពី​នាវា​មុជទឹក ឈ្មោះថា W93។

ផែនការ​នេះ​គឺជាផ្នែកមួយ​នៃសុំបង្កើនថវិកា​យោធា​ដល់ ១៩,៨ពាន់លានដុល្លារ សម្រាប់​រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរ​ជាតិ ភ្នាក់ងារផ្នែកថាមពលដែល​រក្សា​គ្រាប់​នុយក្លេអ៊ែរ និង​ការអភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី។

ជាមួយ​គ្នានោះ អាមេរិក ក៏គ្រោង​នឹង​អភិវឌ្ឍ​មីស៊ីល​ចម្ងាយ​មធ្យម ដែល​ត្រូវបាន​ហាមឃាត់​ក្នុងសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរជាមួយ​រុស្ស៊ី ប៉ុន្តែ​អាមេរិក បាន​ដកខ្លួនចេញវិញ កាលពីឆ្នាំមុន។

ដើម្បី​ប្រជែង​ជាមួយ​នឹងអាវុធរុស្ស៊ីដែល​កំពុងរីកដុះដាល រដ្ឋបាលដូណាល់ ត្រាំ ក៏គ្រោងស្នើថវិកា ប្រមាណ ៣,២ពាន់លានដុល្លារ សម្រាប់​អភិវឌ្ឍ​អាវុធលឿនជាងសំឡេង​ផងដែរ៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;