ជប៉ុន សន្យាបន្តជួយកម្ពុជាលើវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

  • 2020-02-12 07:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន នឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែល​កំពុង​តែ​ពិចារណា​ផ្ដល់​ថវិកាបន្ថែមដល់អង្គភាពនេះ។ ការ​លើក​ឡើង​របស់​លោក MIKAMI Masahiro ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ក្នុង​ជំនួបពិភាក្សាការងារ​ជា​មួយ​សម្ដេច ហ៊ុន សែន​ជាមួយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅវិមានសន្តិភាព។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
លើស​ពី​នេះ ​លោក MIKAMI Masahiro ឯកអគ្គរាជ​ទូត​ជប៉ុន​ក៏​កំពុង​ពិចារណា​រៀបចំ​ដើម្បី​ធ្វើយ៉ាង​ណា​ជួយ​ដល់​កម្ពុជា​ក្នុង​ការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅក្នុងឆ្នាំនេះ និង​កិច្ច​ប្រជុំអាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខហើយ​ជប៉ុន ក៏កំពុងពិចារណាផ្ដល់ថវិកាជួយដល់កម្ពុជាក្នុងការទិញរថយន្ត និង​សម្ភារៈ​សម្រាប់​ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា និងបន្តជួយដល់កម្ពុជាលើវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ក៏​ដូច​ជា​រៀបចំ​ជួយ​ដល់​កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ ឲ្យ​ទទួល​បាន​ជោគ​ជ័យ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;