រដ្ឋាភិបាលស្វីស នៅតែបន្តជួយលុយ ៤លានដុល្លារក្នុង ១ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា

  • 2020-02-12 08:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ការីន សាឡឺណូ Carin SALERN ឯកអគ្គរដ្ឋទូតស្វីស បាន​បញ្ជាក់ថារដ្ឋា​ភិបាល​ស្វីស​បាន​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​សុខាភិបាល​ដែល​ជួយ​ទៅ​លើ​សុខ​ភាព​កុមារ,សុវត្ថិភាព​ស្បៀង​,វិស័យកសិកម្ម​។ ចំពោះ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ស្វីស​នៅ​តែ​បន្ត​គាំទ្រ​ដល់​ថវិកា​ប្រចាំ​ឆ្នាំ​ចំនួន ៤លាន​ហ្វ្រង់ស្វីស ដែលស្មើនឹង ៤លានដុល្លារក្នុង ១ឆ្នាំដល់មន្ទីរ ពេទ្យ​គន្ធបុប្ផា​បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានគ្រប់គ្រងដោយ​វេជ្ជបណ្ឌិត​ជនជាតិខ្មែរក៏ដោយ។ ការលើកឡើង​នេះ​ធ្វើ​ឡើង​កល្នុង​ជំនួប​ជា​មួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ នេះ នៅទីស្តីការក្រសួង។

កន្លង​មក​នៅឆ្នាំ ២០១៩ ដល់ ២០២១ រដ្ឋាភិបាលស្វីសផ្ដល់ថវិកាចំនួន ១២លានស្រង់ស្មើនឹង ១២ លាន​ដុល្លារ​ដល់មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ រដ្ឋាភិបាលស្វីសបានគាំទ្រថវិកាដល់មន្ទីរ ពេទ្យ​គន្ធបុប្ផានៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ ថវិកាឧបត្ថម្ភសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាពីឆ្នាំ ១៩៩៤ ដល់​បច្ចុប្បន្នមានទឹកប្រាក់ប្រមាណ ៦០លានហ្វ្រង់ស្វីស។

នៅក្នុងជំនួបពិភាក្សានោះដែលលោក ជំទាវ​ឯកអគ្គរដ្ឋទូត​ស្វីស​បាន​ជម្រាប​ជូន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ថាស្វីសបានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីកសិកម្ម និង​ផ្នែក​បដិសណ្ឋារ​កិច្ច​ទទួល​ភ្ញៀវ​ទេសចរណ៍ និងផ្ដល់ជំនួយសមដល់ស័យដោះមីនពីឆ្នាំ ២០២០-២០២៥ នូវ​ថវិកា ៦លាន​ហ្វ្រង់ស្វីសស្មើ ៦​លាន​ដុល្លារ បន្ថែម​ទៀត​ដល់​កម្ពុជា​តាម​ផែនការ​កម្ពុជា​នឹង​បញ្ចប់​ការ​ដោះមីន​នៅ​ឆ្នាំ ២០២៥ដែលកម្ពុជានឹងគ្មានគ្រាប់មីន។ជាមួយ​គ្នា​នោះ​រដ្ឋាភិបាល​ស្វីស​បាន​ផ្ដល់​ជំនួយ​លើ​អភិបាល​កិច្ចល្អនិងវិមជ្ឈការនៅកម្ពុជាដោយ មាន​កិច្ច​សហការជាមួយនឹង ក្រសួងមហាផ្ទៃ។

លោក​ឧបនាយករដ្ឋមន្ត្រីបានថ្លែង អំណរគុណ​ដល់​រដ្ឋាភិបាល​ស្វីស​ដែល​បាន​ផ្តល់​ជំនួយ​ដល់​វិស័យ​បោស​សំអាត​មីននៅកម្ពុជានិងជំនួយអភិវឌ្ឍន៍ជាច្រើនទៀតនៅកម្ពុជា។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិ បត្តិការ​បន្ត​ទៅ​ទៀត​នឹង​ជំរុញ​បង្កើន​ទំហំ​ពាណិជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​បាន​ខ្ពស់​ជា​លំដាប់។

២០២០ នេះ​លោកជំទាវនិងដឹក នាំអ្នក​ធុរកិច្ច​ជា​ប្រធាន​ក្រុមហ៊ុន​ធំៗ​របស់​ស្វីស​មក​សិក្សា​ពី​សក្តា​នុពល​វិនិយោគ​នៅ​កម្ពុជា​និង​ជំរុញ​ទេសចរណ៍​ស្វីស​មក​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ខ្ពស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់មូលនិធិដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុង ១ឆ្នាំ ១០លាន​ដុល្លារ កាក​បាទក្រហមកម្ពុជាផ្ដល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយឆ្នាំ ១លានដុល្លារ។ រាជ​រដ្ឋាភិបាល​បាន​បង្កើតមូលនិធិគន្ធបុប្ផាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផ ១ឆ្នាំប្រមាណជា ៥ លានដុល្លារ​ផង​ដែរ។ រដ្ឋាភិបាល​ស្វីសជាជាដៃគូសន្ទនាដោយផ្នែកជាមួយ នឹងអាស៊ាន។ហើយ​ជាមួយ​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិទ្វេភាគីនិងក្នុងតំបន់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;