សម្រស់ Zhao Li Ying ​កាល​ពី​១១​ឆ្នាំ​មុន បង្ហាញ​ឲ្យ​ឃើញ​ថា​ស្អាត​ពី​ធម្មជាតិ​ពិត​មែន

  • 2020-02-13 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្រង​រូប​ភាព​កាល​ពី​ឆ្នាំ​២០០៩ បាន​បង្ហាញ​ឲ្យ​ទស្សនិកជន​ឃើញថា កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying មាន​សម្រស់​លេច​ធ្លោ​តាំង​ពី​យូរ​មក​ហើយ។

បណ្ដាញ​ព័ត៌មាន Sina បាន​បញ្ចេញ​កម្រង​រូបភាព​កាល​ពី​១១​ឆ្នាំ​មុន របស់​តារា​សម្ដែង​ស្រី​លំដាប់ A Zhao Li Ying នៅ​ពេល​នាង​ចូល​រួម​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ។ នៅ​ពេល​នោះ ប្រពន្ធ​របស់​តារា​សម្ដែង​ប្រុស Feng Shao Feng ទើប​តែ​មាន​អាយុ​២២​ឆ្នាំ ជាមួយ​ស្ទីល​ស្លៀក​ពាក់​សាមញ្ញ ផាត់​មុខ​ស្ដើង​បែប​ធម្មជាតិ។

ក្រោយ​ពេល​កម្រង​រូបភាព​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ស្រី​ស្អាត​វ័យ​៣១​ឆ្នាំ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ជា​ខ្លាំង ហើយ​ពិត​ជា​ជឿជាក់​ថា​នាង​មាន​សម្រស់​អំណោយផល​ពី​ធម្មជាតិ​ពិត​មែន។ មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា អ្នក​ម្ដាយ​កូន​១​ស្អាត​ដូច​កូន​ក្រមុំ​ជ័រ។

ទន្ទឹម​នឹង​នេះ​ដែរ តួ​រឿង និស្ស័យ​ស្នេហ៍​ដាវទេព ក្រោយ​ពេល​សម្រាក​អស់​ពេល​ជិត​១​ឆ្នាំ​ព្រោះ​សម្រាល​កូន​​ បាន​ត្រលប់​ចូល​សិល្បៈ​វិញ​ហើយ តាម​រយៈ​ខ្សែ​ភាពយន្ត​ភាគ​មួយ ដែល​សម្ដែង​រួម​នឹង​ប្រុស​ស្អាត​កំពុង​ឡើង​កូដ Wang Yi Bo៕

​អាន​បន្ត៖ ​ ក្រោយរ៉ូបរោមសត្វជ្រុះពេញឆាក ម្តងនេះ Yang Zi ត្រូវគេរិះគន់រឿងគីឡូពាក់ឡើងប្រេះថ្នេរទៀត

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;