អារ៉ាប៊ីសាអូឌីត ស្នើឲ្យរយកម្ពុជាបង្កើតអនុស្សរណៈនៃការយោគយល់គ្នា

  • 2020-02-19 02:40:04
  • ចំនួនមតិ 1 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យមានការបង្កើតនូវអនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួបសម្ដែងគួរសម និងពិភាក្សាកាងារ​ជា​មួយ សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ។​

លោក Saud F.M. Al Suwelim បាន​បន្ថែម​ថា​លោក​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ពិភាក្សា​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​វិស័យ​សន្តិសុខ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ​ផងដែរ។ បើ​ទោះ​បីប្រទេសទាំងពីរមកដល់ពេលនេះ មិន​ទាន់​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន​ក៏​ពិត​មែន ក៏ប៉ុន្តែសង្ឃឹមថា នៅ​ក្នុង​ពេលវេលា​អនាគត​ខាង​មុខ ប្រទេស​ទាំង​ពីរ​និង​រក​ឃើញ​វិស័យ​កិច្ច​សហ​ប្រតិបត្តិការ​ជាច្រើន ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​សង្គម​ជាតិ​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំង​ពីរ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បាន​ថ្លែង​អំណរគុណ​ចំពោះ​បំណង​ដ៏​ល្អ​របស់​ឯក​អគ្គ​រាជទូតអារ៉ាប៊ីសាអូឌីត ក៏ដូចជារាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក្នុង​ការ​បង្កើត​ឲ្យ​មាន​នៅ​កិច្ច​សហ​ប្រតិ​បត្តិការ​កាន់តែច្រើនថែមទៀតរវាងប្រទេសទាំងពីរ ជា​ពិសេស​ជាមួយ​ក្រសួង​មហា​ផ្ទៃ​ផ្ទាល់​តែ​ម្តង ដើម្បីបម្រើដល់ផលប្រយោជន៍រួមទៅវិញទៅមករវាងប្រទេស និងប្រជាជន នៃភាគីទាំងពីរ។ ហើយសម្តេចឯកភាពថា ប្រទេស​ទាំង​ពីរ​ពិត​ជា​មាន​ឱកាស​និង​បង្កើត​នៅ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ទូលំទូលាយថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​ទាំងពីរ។

លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​សាសនា​ទាំង​អស់​បាន​គោរព​ប្រតិបត្តិតាម​ជំនឿសាសនារៀងៗខ្លួន នេះ​ហើយ​គឺ​ជា​លទ្ធិប្រជាធិប​តេយ្យ​ពិត​ប្រាកដ​ដែល​ពលរដ្ឋ​ទូទៅ​ចង់បាន។ ហើយលោកសូមកោតសរសើរចំពោះការអភិវឌ្ឍ និងសន្តិភាព ដែល​កម្ពុជា​ទទួល​បាន​រហូត​មកដល់បច្ចុប្បន្ន។

លោកបានបន្តថា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត គឺ​មាន​ការ​ប្រឆាំង​ដាច់​ខាត​ទៅ​និង​រាល់​អំពើ​ជ្រុល​និយម​ទាំង​ឡាយ ដូចជា អំពើភេរវកម្មជាដើម។ ហើយ​រាជរដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ក៏​បាន​ជួយ​ជ្រោមជ្រែង​ក្នុងកិច្ចការប្រឆាំងអំពើជ្រុលនិយមនិងអំពើភរវកម្មនេះផងដែរ រហូត​ដល់​មាការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិផងដែរ៕

អត្ថបទ៖ កុសល

;