ស្ងាត់ៗ Bill Gates ទិញឡានអគ្គិសនីជិះលើកដំបូង តែមិនមែន Tesla

  • 2020-02-19 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ថ្វីបើមិនមែនជាអ្នកនិយមលេងរថយន្ត ប៉ុន្តែមហាសេដ្ឋីបច្ចេកវិទ្យា លោក Bill Gates បានទិញរថយន្តទំនើប និងប្រណីតៗជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយក្នុងនោះរួមមានទាំង Porsche និង Lamborghini ផងដែរ។

មហាសេដ្ឋីបច្ចេកវិទ្យា លោក Bill Gates

ថ្មីៗនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានជួបនិយាយគ្នាជាមួយនឹង YouTuber ដ៏ល្បី គឺ Marques Brownlee (MKBHD) ហើយបានលើកសរសើរពី Tesla ដែលបានធ្វើឲ្យរថយន្តអគ្គិសនីល្បីល្បាញ។

សេដ្ឋីវ័យ ៦៤ឆ្នាំខាងលើ បាននិយាយថា "ខ្ញុំទើបតែទិញរថយន្ត Porsche ថ្មី គឺ Taycan ដែលជារថយន្តអគ្គិសនី ហើយខ្ញុំចង់ប្រាប់ថា វាជារថយន្តថ្លៃ ប៉ុន្តែវាល្អខ្លាំង និងអស្ចារ្យណាស់។ វាជារថយន្តអគ្គិសនីដំបូងរបស់ខ្ញុំ”។

ទោះជាយ៉ាងណា លោក Bill Gates បានប្រៀបធៀបរថយន្តអគ្គិសនី ទៅនឹងរថយន្តប្រើប្រេងឥន្ទនៈធម្មតាថា រថយន្តអគ្គិសនីអាចបើកបានជិតជាង ហើយត្រូវការពេលសាកភ្លើងយូរខ្លាំង ខណៈរថយន្តប្រើប្រេងឥន្ទនៈធម្មតា គ្រាន់

ប្រភព៖ carscoops ប្រែសម្រួល៖ សេង ឡុង

;