ឆ្នាំ២០២៥ កម្ពុជានឹងគ្មានមីន

  • 2020-02-19 08:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ថ្លៃក្នុងឱកាសប្រារពខួបលើកទី២១ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២០ខាងមុខនេះបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ កម្ពុជាត្រូវការថវិការប្រមាណ ៣៧៧លានដុល្លារ ដើម្បីធ្វើការបោស​សម្អាតផ្ទៃដីដែលមានមីន គ្រាប់បែកចង្កោម និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមដែលមាននៅលើផ្ទៃដីប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា។

សកម្មភាពសម្តែងដោះមីនជូនភ្ញៀវទេសចរចូលទស្សនាសារមន្ទីរសន្តិភាព សកម្មភាព​កំចាត់មីន​ស៊ីម៉ាក់ ខេត្តសៀមរាប
សកម្មភាពបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមជាលក្ខណៈមនុស្សធម៌នៅកម្ពុជាមានរយៈពេល២៨ឆ្នាំមកហើយ(១៩៩២-២០១៩)។ គិតត្រឹមខែធ្នូឆ្នាំ២០១៩ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានជិត ២០០០លានម៉ែត្រក្រឡា រកឃើញ និងកម្ចេចចោលគ្រាបមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២ម៉ឺន ៥ពាន់គ្រាប់ គ្រាប់បែបចង្កោម និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមបានជិត ៣លានគ្រាប់ និងបានជនរងគ្រោះដោយសារមីនថយពីចំនួន ៤៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៧៧នាក់ឆ្នាំ២០១៩៕
កណ្តុររកមីននៅសារមន្ទីរសន្តិភាព សកម្មភាព​កំចាត់មីន​ស៊ីម៉ាក់ ខេត្តសៀមរាប

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;