លោក ថោង ខុន ស្នើសុំឲ្យប្រធានគណៈមេធាវីកម្ពុជាជួយដល់ក្រសួងលើការងារសំខាន់មួយចំនួន

  • 2020-02-19 09:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានស្នើសុំឲ្យ​លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា ជួយ​ដល់​ក្រសួង​លើការ​ងារ​សំខាន់​មួយ​ចំនួនដូចជា ទី១.ជួយ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ក្រសួង​ទេសចរណ៍​ក្នុង​ការដោះស្រាយ និង​សម្រប​សម្រួល​វិវាទ​ទេសចរណ៍ ទី២.ជួយ​រៀប​ចំបង្កើត​ច្បាប់​ស្តីពី​មគ្គុទ្ទេសក៍​ទេសចរណ៍ ទី៣.ជួយ​សិក្សាភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ស្គី​ពី​ទេសចរណ៍ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ទេសចរណ៍​និង​ប្រតិភូក្រសួង។ ការ​ស្នើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នៃ​គណៈ​មេធាវិ​នៃ​កម្ពុជា ​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅទីស្តីការក្រសួងទេសចរណ៍។​

រូបភាព៖ ក្រសួងទេសចរណ៍
លោក​រដ្ឋមន្ត្រីក៏បានលើកឡើងពីការខិតខំរបស់ក្រសួងក្នុងការពង្រឹងការគ្រប់គ្រង និង​អនុវត្ត​ច្បាប់​ស្តីពី​ទេសចរណ៍ ដែល​ក្នុង​នោះ​ក៏​សង្កេត​ឃើញ​មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តទេសចរណ៍ ដូចជា ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ទេសចរ និង​ការផ្សព្វផ្សាយព័តមាន រូបភាព និង​ខ្លឹម​សារ​អវិជ្ជមាន​ពី​ទេសចរណ៍​កម្ពុជា​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គមនានាដែលខុសការពិត និងជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ និង​គោល​នយោបាយ​ទេសចរណ៍ជាតិក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតបលោក សួន វិសាល ប្រធានគណៈមេធាវី បាន​ឯកភាព​ទទួល​យក​នូវ​សំណើ​ដែល​បាន​លើក​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហើយ​នឹង​បន្ត​កិច្ច​សហការ​ល្អ​ជាមួយ​ក្រសួង​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រងវិស័យទេសចរណ៍ និង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ទេសចរណ៍​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;