ភ្ញៀវទេសចរនាវា Westerdam សរសើរកម្ពុជាក្រោយបានទស្សនាការសម្ដែងសិល្បៈបុរាណ

  • 2020-02-20 01:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថាក្នុងឱកាសជួបសំ​ណេះ​សំណាល​ជាមួយ​ភ្ញៀវ​ទេសចរ​របស់នាវា Westerdam ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារសុខាភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១៩ កុម្ភៈ ដែល​​រង់​ចាំ​ហោះ​ហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួននោះ ភ្ញៀវ​ទាំង​អស់​នោះ​បាន​កោតសរសើរ​មិន​ដាច់​ពីមាត់ នូវ​ការ​ធ្វើ​បដិសណ្ឋារកិច្ច ដ៏​កក់​ក្ដៅ​របស់​កម្ពុជា។

រូបភាព៖ ក្រសួងទេសចរណ៍
លោក​រដ្ឋមន្ត្រីបន្ថែមថា អ្វីដែលពិសេសគឺដើម្បីកំដរការអផ្សុកក្រសួងទេសចរណ៍ បាន​សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការសម្តែងទស្សនីយភាពសិល្បៈ ដែល​មាន​ការសម្តែងរបាំប្រពៃណីរបស់ខ្មែរ ជូនពួកគាត់បានទស្សនា។ បន្ទាប់ពីបានទស្សនាហើយ អ្នក​ទេសចរ​ទាំង​នោះ បាន​ស្ងើចសរសើរមិនដាច់ពីមាត់ និងបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំនេះ។

សូមជំរាបថា កាល​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកទេសចរណ៍របស់នាវា Westerda ​ចុង​ក្រោយ​ចំនួន ២៣៣នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមករាជធានីភ្នំពេញ និង​បន្ត​ដំណើរ​តាម​យន្តហោះ​ទៅកាន់ប្រទេស របស់ពួកគេរៀងៗខ្លួននៅថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រោយ​ទាំង​អស់​គ្នា​ពិនិត្យ សុខភាពពុំឃើញមានមេរោគ Covid-19៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;