អស់ទាស់! ទោះកីឡដ្ឋានខ្លួនឯងដាក់បានតែ ១ ម៉ឺនតែអ្នកគាំទ្រ Atalanta មក ៤ ម៉ឺននាក់

  • 2020-02-20 03:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួបរវាងក្រុមខ្លាំងមួយរបស់អ៊ីតាលី Atalanta ទទួលក្រុមមកពីអេស្ប៉ាញ Valencia ដែលបញ្ចប់ទៅដោយលទ្ធផល ៤-១ មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ខ្លះៗ៖

រូបថត៖ Champions League
-ក្រុម Atalanta ឡើងមកដល់វគ្គចាញ់-ធ្លាក់(១៦ក្រុមនេះ) លើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។

-UEFA អនុញ្ញាតិឲ្យក្លឹប Atalanta យកកីឡដ្ឋាន San Siro របស់ AC Milan ធ្វើជាផ្ទះក្នុងជំនួបជើងទី ១ នេះ។

-កីឡដ្ឋានដើមរបស់ Atalanta ឈ្មោះថា Gewiss Stadium ទើបនឹងសាងសង់អាចផ្ទុកអ្នកគាំទ្រត្រឹមតែ​ ១៦០០០ នាក់ប៉ុណ្ណោះនៅទីក្រុង Bergamo ដែលមានចំនួនមនុស្សរស់នៅសរុបប្រមាណតែ ១២២ ០០០ នាក់ប៉ុណ្ណោះ។

-អ្នកគាំទ្រចំណាយផ្ទាល់ខ្លួនលើថ្លៃសំបុត្រចូលទស្សនា និងមធ្យោបាយធ្វើដំណើរជាង ៦០ ម៉ាយ(៩៦គីឡូម៉ែត្រ) មកកីឡដ្ឋាន San Siro ដែលមានចំនួនជាង ៤ ម៉ឺននាក់យប់មិញនេះ។

-ក្នុងការយកឈ្នះ ៤-១ លើ Valencia នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ពួកគេមានសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គ ៨ ចុងក្រោយ តែត្រូវចាំមើលលទ្ធផលជើងទី ២ សិន៕

Gewiss Stadium /រូបថត៖
អ្នកគាំទ្រនៅកីឡដ្ឋាន San Siro ជាង ៤ ម៉ឺននាក់

ប្រភព៖ Bleacherreport | betterme ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;