មូលហេតុក្រដាសបង្គន់ ហោះមកស-ព្រាតពេលប្រកួត Champions League យប់មិញ

  • 2020-02-20 07:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុងការប្រកួតរវាង Spurs និង Leipzig នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ Champions League កាលពីយប់មិញនេះ កើតមានហេតុការណ៍មិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ក្រុមមកពីអាល្លឺម៉ង់ Leipzig បាន​បោះ​ក្រដាសបង្គន់ វែង​អន្លាយ​ហោះ​មក​ស-ព្រាតចូលទីលាន​នៅ​ចុង​តង់​ទី ១ ។

រូបថត៖ Reuters
មូលហេតុ​ដែល​កើតរឿងនេះឡើង ត្រូវបានគេទម្លាយឲ្យដឹងថា មកពីតម្លៃសំបុត្រ។ អ្នកគាំទ្ររបស់ Leipzig ប្រឆាំងតវ៉ាមិនពេញចិត្តត្រង់ សំបុត្រប្រកួតនោះឡើងថ្លៃខ្លាំងពេកសឹងតែគុណនឹងបី។ យ៉ាងណាតម្លៃប៉ុន្មាននោះ ប្រភពមិនបានបញ្ជាក់ទេ។

សង្កេតឃើញថា រឿងនេះកើតឡើងនៅពិភពបាល់ទាត់សម័យទំនើបសឹងតែរាល់ឆ្នាំ ក៏ព្រោះតែតម្លៃសំបុត្រនៃកម្មវិធីប្រកួតបាល់ទាត់អឺរ៉ុបទាំងពីរ ចេះតែថ្លៃទៅៗ។ បើយោងតាមប្រភព BBC Sport បានឲ្យដឹងថា ស្ថាប័ន UEFA បានកំណត់តម្លៃទាំងនោះច្បាស់លាស់ហើយ។ ចំពោះ Champions League ពេលលេង​ក្រៅដី​តម្លៃខ្ពស់​បំផុត​គឺ ៧០ អឺរ៉ូប្រមាណជា ៧៧ ដុល្លារ ឯ Europa League តម្លៃ៤៥ អឺរ៉ូប្រមាណជា ៤១ ផោនប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;