សម្ដេច ហ៊ុន សែន៖ កម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីទេពាក់ព័ន្ធបញ្ហាវីរុសកូរ៉ូណា
- 2020-02-21 01:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន៖ កម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីទេពាក់ព័ន្ធបញ្ហាវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ី នោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩។ ការលើកឡើងរបស់សម្ដេចនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាបានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកអាយុ ៨៣ឆ្នាំ ជាភ្ញៀវទេសចរដែលបានចាកចេញពីនាវា Westerdam ម្នាក់មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយបន្ទាប់មកត្រូវបានក្រសួងសុខាភិបាលកម្ពុជា ទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ៕