កីឡាករ​ព័រទុយហ្គាល់ រកបាន ៤គ្រាប់ ជួយ​ឲ្យ​ Wolves ឈ្នះ​នៅ Europa League

  • 2020-02-21 03:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Wolverhampton Wanderers ឬហៅកាត់ថា Wolves របស់អង់គ្លេស បានបំបាក់ក្រុមខ្លាំងអេស្ប៉ាញ Espanyol ៤-០ ក្នុង​ការប្រកួតជើងទី១ វគ្គ៣២ក្រុមចុងក្រោយ នៃពាន​រង្វាន់កម្រិតទី២ ទ្វីបអឺរ៉ុប Europa League កាលពីយប់មិញនេះ។

៤គ្រាប់របស់​ក្រុម​ម្ចាស់ផ្ទះ​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការព័រទុយហ្គាល់ Nuno Espirito Santo នេះ សុទ្ធតែរកបានដោយកីឡាករ​ព័រទុយហ្គាល់ទាំងអស់ ពោលគឺ Diogo Jota រកបាន ៣គ្រាប់ម្នាក់ឯង នៅនាទី ១៥, ៦៧, ៨១ ចំណែក Ruben Neves ស៊ុត​ពីចម្ងាយ​បញ្ចូលទី នៅនាទី ៥២។

អ្នកស៊ុតបញ្ចូលទីទាំង២ Jota និង Neves ក្រោយចប់ការប្រកួត (រូបភាព៖ Wolverhampton)
លទ្ធផល​ដ៏គួរ​ឲ្យភ្ញាក់ផ្អើលនេះ ធ្វើឲ្យ Wolves មានភាគរយ​ខ្ពស់​ថា​នឹង​អាច​ឡើង​បន្ត​ទៅកាន់​វគ្គ ១៦ក្រុម​ចុងក្រោយ ជាប្រវត្តិសាស្រ្ដ។ យ៉ាងណាក្ដី អ្នកចាត់ការ Nuno បាននិយាយថា ការប្រកួត​ មិនទាន់អាចថា​ចប់នៅឡើយទេ ហើយបាល់ទាត់ ​ក៏មិនអាចថាឈ្នះចាញ់មុនបានដែរ។

សូមបញ្ជាក់ថា ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នៅទឹកដី​អេស្ប៉ាញវិញម្ដង៕

ទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;