ស្លាកលេខពិសេសជាងមួយខែសោះលក់បានរាប់លានដុល្លារបាត់

  • 2020-02-21 03:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្លាកលេខពិសេសដែលមានពាក្យកម្ពុជា និងឈ្មោះដែលម្ចាស់យានយន្តចង់បាននោះដែលបានប្រកាសលក់កាលពី ថ្ងៃ៧ មករាឆ្នាំ២០២០ រហូតមកដល់ថ្ងៃ២១កុម្ភៈ ឆ្នាំ២០២០នេះលក់ចេញបាន ៦០៩ស្លាកលេខ ដែលទទួលបានថវិកាជាង ២លានដុល្លារ។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល កំពុងពិនិត្យស្លាកលេខពិសេស រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឩត្តមបានបញ្ជាក់បន្ថែមថា ស្លាកលេខដែលលក់បានជាង៦០០ស្លាកលេខនេះមានតម្លៃចាប់ពី៥០០ដុល្លារ ដល់ ២០ម៉ឺនដុល្លារក្នុងស្លាកលេខមួយ។

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;