កីឡាករចិនម្នាក់នេះ ត្រូវអ្នកគាំទ្រអង់គ្លេសសុំថតរូបជាមួយម្នាក់ម្តងៗគួរឲ្យសរសើរ!

  • 2020-02-21 07:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកគាំទ្រក្លឹប Wolves របស់អង់គ្លេសជាច្រើននាក់ បានទៅសុំថតរូបម្នាក់ម្តងៗជាមួយខ្សែប្រយុទ្ធសញ្ជាតិចិន Wu Lei របស់ Espanyol និងរំអុកឲ្យក្លឹបទិញយកកីឡាករល្អបំផុតរបស់ចិនម្នាក់នេះ ឲ្យខានតែបានផងដែរ ក្រោយរូបគេលេងបានល្អគួរសមនៅ Europa League កាលពីយប់មិញនេះ។

ក្រុមអ្នកគាំទ្រក្លឹប Wolves /
យ៉ាងណាការប្រកួតរវាង Wolves របស់អង់គ្លេស បានបំបាក់ក្រុមអេស្ប៉ាញ Espanyol ៤-០ ក្នុង​ការប្រកួតជើងទី១ វគ្គ៣២ក្រុមចុងក្រោយ ពាន​រង្វាន់កម្រិតទី២ ទ្វីបអឺរ៉ុប Europa League ។

ក្លឹប Espanyol បច្ចុប្បន្ននៅឈរនៅបាតតារាងក្រោយលេង ២៤ ប្រកួតកន្លងមក រកបានតែ ១៩ ពិន្ទុ(ឈ្នះ ៤ ស្មើ ៧ ដងនិងចាញ់ ១៣ ដង) ដែលអាចនឹងត្រូវធ្លាក់ទៅលេងនៅលីគ២ អេស្ប៉ាញ។ ដូចនេះ ប្រសិនបើវាកើតឡើងមែននោះ តើ Wu Lei អាចត្រូវបាន Wolverhampton ទិញយកដែរឬទេ? សូមរង់ចាំមើលទាំងអស់គ្នា។

ទស្សនាវីដេអូថតរូបទាំងនោះ ចុចនៅទីនេះ

ឬទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

Wu Lei ពេលលេងនៅលីគ
ចំណាត់ថ្នាក់ Laliga សប្តាហ៍ទី ២៤

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;