ខ្សែប្រយុទ្ធព័រទុយហ្គាល់ស៊ុត ១ គ្រាប់ជួយក្រុមឈ្នះក្រោយជារបួសវិញ(មានវីដេអូ)

  • 2020-02-24 04:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


Joao Felix តាំងពីរបួសជង្គង់​ធ្ងន់ធ្ងរ​កាលខែកញ្ញាឆ្នាំ ២០១៩ (​តាំងសប្ដាហ៍​ទី ៩ មកម្ល៉េះ)។ មកទល់ពេលនេះទើបនឹងជាសៈស្បើយបានបង្ហាញខ្លួនលើកដំបូងនៅលីគ និងអាចស៊ុតបាន ១ គ្រាប់ថែមទៀតផងក្រោយពេលប្តូរចូលនៅនាទី ៥៨ ប៉ុន្តែរូបគេបានកាតលឿងពិន័យមួយសន្លឹកនៅចុងម៉ោង ខណៈដែល ២ គ្រាប់មុនរកបានដោយមិត្តរួមក្រុម Correa និង Koke

លទ្ធផលយ៉ាងត្រចះត្រចង់ដូច្នេះ បានជួយឲ្យក្រុម Atletico Madrid ឈ្នះ ៣-១ លើក្រុម Villareal ឈរលេខ ៣ ក្នុងតារាងមាន ៤៣ ពិន្ទុនៅសប្ដាហ៍ទី ២៥ រដូវកាលនេះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖ La liga
ចំណាត់ថ្នាក់ត្រឹមសប្ដាហ៍ទី ២៥

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

;