យក​ប្ដី​ក្មេង​ជាង​ខ្លួន​១៧​ឆ្នាំ តារា​ស្រី​កូរ៉េ​ទ្រហោ​យំ​ពេល​មិន​អាច​មាន​កូន

  • 2020-02-24 08:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​កូរ៉េ Shim Mina និង​ស្វាមី​ចង់​មាន​កូន​ខ្លួន​ឯង​ជា​ខ្លាំង។ អ្នក​ទាំង​២​ព្យាយាម​គ្រប់​វិធី​សាស្ត្រ​ហើយ​នៅ​តែ​មិន​អាច​មាន​កូន​បាន។

បណ្ដាញព័ត៌មាន QQ បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​កូរ៉េ Shim Mina និង​ប្ដី Ryu Philip បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដើម្បី​ចែក​រំលែក​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ នៅ​ក្នុង​កម្មវិធី​នេះ តារា​ស្រី​វ័យ​៤៨​ឆ្នាំ​​បាន​ឲ្យ​ដឹង​ពី​បំណង​ចង់​បាន​កូន​ដ៏​ខ្លាំង​ក្លា​របស់​នាង និង​ប្ដី។

តាម​នោះ​ដែរ តារា​ចម្រៀង និង​សម្ដែង​ស្រី​កើត​ឆ្នាំ​១៩៧២ ចាប់​ផ្ដើម​ឈាន​ចូល​វ័យ​អស់​រដូវ ពិបាក​មាន​កូន។ ដោយ​សារ​តែ​ចង់​បាន​កូន​ខ្លាំង​ពេក សិល្បការិនី​ខាង​លើ​បាន​ប្រើ​វិធី ចិញ្ចឹម​មេជីវិត​នៅ​ខាង​ក្រៅ​ស្បូន​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​នៅ​តែ​មិន​បាន​សម្រេច។ នៅ​ពេល​និយាយ​ពី​ថ្ងៃ​អនាគត ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ បាន​យំ​ទាំង​អស់​គ្នា។

Shim Mina បាន​បន្ថែម​ថា​ នាង​នឹង​សាក​វិធី​ខាង​លើ​មួយ​ដង​ទៀត តែ​បើ​មិន​បាន​សម្រេច​ទេ នាង​នឹង​ទទួល​យក​ការ​ពិត​ថា​មួយ​ជីវិត​នេះ​គឺ​នាង​គ្មាន​កូន​នឹង​គេ​ឡើយ។ គួរ​បញ្ជាក់​ផងដែរ​ថា តារា​ស្រី​រូប​នេះ មាន​ប្ដី​អាយុ​ក្មេង​ជាង​ខ្លួន​១៧​ឆ្នាំ ដោយ​​ដើម​ឡើយ គ្រួសារ​ទាំង​សង​ខាង​មិន​គាំទ្រ​មង្គលការ​នេះ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ពុះពារ​រហូត​បាន​រៀបការ​នឹង​គ្នា៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទថ្មី
;