Liverpool បុក West Ham ធ្លាយតាមប្រឡោះជើងអ្នកចាំទីទោះ Save បានច្រើនគ្រាប់​(មានវីដេអូ)

  • 2020-02-25 02:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គូចុងក្រោយគេនៃការប្រកួតពានរង្វាន់លីគសប្តាហ៍ទី ២៧ Liverpool បានស្វាគមន៍ West Ham នៅទឹកដី Anfield ដោយគ្រាប់វាយបកផ្ទួនៗ ៣-២ បន្តកាន់កាប់កំពូលតារាងដាច់ឆ្ងាយពីក្រុមលេខ ២។

អ្នកចាំទី West Ham ស្ដាយពេលដាក់ដៃចាប់បាល់តែចូលប្រឡោះជើងទៅវិញ
៣ គ្រាប់របស់ហង្សក្រហមធ្វើបានដោយ Wijnaldum ដែលអាចស៊ុតបើកឆាកតាំងពីនាទី ៩ ឯការប្រកួតបន្ត ក្រុម West Ham មានឱកាស ដែលអាចតាមបាន ២ គ្រាប់មុនដោយ Diop និង Fornals ប៉ុន្តែ Salah សម្រុកខ្លាំងតាមបានស្មើវិញ ដោយការទាត់ពីចម្ងាយធ្លាយតាមប្រឡោះជើងអ្នកចាំទី Fabianski ទោះបីរូបគេខំ Save បានច្រើនគ្រាប់ហើយក៏ដោយ។ ចំណែកគ្រាប់ឈ្នះគឺធ្វើបាន Mane ដែលទទួលបាល់កាត់ចេញពីជើង Alexander Arnold ។

ក្រោយចប់ការប្រកួត Liverpool រក្សាបានកំណត់ត្រា ២៧ ប្រកួតមិនចាញ់សោះនៅរដូវកាលនេះ មាន ៧៩ ពិន្ទុក្នុងដៃសង្ឃឹមលើកពានកាន់តែឆាប់ៗខាងមុននេះ។

ក្រុមការពារតំណែងជើងឯក Champions League មួយនេះនឹងត្រូវបើកទ្វារកីឡដ្ឋានខាងលើទទួលក្រុម Atlectico Madrid ផងដែរនៅជើងទី ២ នៅថ្ងៃ ១១ ខែមីនានៅវគ្គ ១៦ ក្រុមចុងក្រោយពានអឺរ៉ុប Champions League 2020៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;