សម្តេច ស ខេង៖ អនុវត្តច្បាប់ចរាចរណ៍គ្មានការលើកលែង ទោះបីជាតំណាងរាស្ត្រ រដ្ឋមន្ត្រី ទាហាន ឬប៉ូលិស

  • 2020-02-26 01:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធ​នឹង​ការ​អនុវត្តច្បាប់ចរាចរណ៍​សមត្ថកិច្ច​ត្រូវ​អនុវត្តដោយគ្មានការលើកលែង កុំថា​ឡើយ​ទោះ​ជា​តំណាង​រាស្ត្រ រដ្ឋមន្ត្រី ទាហាន ឬនគរបាល ពាក់​ផ្កាយ​ប៉ុន្មានក៏ដោយ។ ការថ្លែង​ររបស់​សម្ដេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សិក្សា ទីចាត់ការ អគារ​រដ្ឋ​បាល​ឃុំ និងសមិទ្ធផលនានា នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បាន​បន្ថែម​ថា គឺត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការ​យល់​យោគ​ទាំង​អស់ ហើយសម្ដេចបានផ្ដាំជាមុនថា កម្លាំង​នគរបាល​អ្នក​អនុវត្ត​ច្បាប់​ប្រសិន​បើ​ប្រឈម​បញ្ហាអ្វី សម្ដេច​សូម​ធានាការពារជូន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានទទូច​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ត្រូវ​អនុវត្តច្បាប់​ចរាចរណ៍ ព្រោះចាប់ពីពេលនេះតទៅ ការអប់រំត្រូវរុញទៅនៅខាងក្រោយហើយ ដោយ​ការអនុវត្តច្បាប់គ្មានការលើកលែង ត្រូវបានយកមកដាក់នៅខាងមុខវិញ ហើយ​វិធានការ​ថ្មីៗ​នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្តបន្ថែម​ទៀត​ដើម្បីបង្កើនការរឹតបន្តឹង និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​លើ​ប្រជា​ពលរដ្ឋ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;