អ្នកទិញឡាន Chevrolet នៅថៃ មុនពេលក្រុមហ៊ុនបញ្ចុះតម្លៃ តវ៉ាសុំលុយវិញ

  • 2020-02-26 03:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់រថយន្ត Chevrolet Captiva ប្រមាណជា ១០០នាក់នៅក្នុងប្រទេសថៃ បានស្នើសុំឲ្យក្រុមហ៊ុន General Motors (GM) Thailand សងលុយពួកគេចំនួន ៥០០ ០០០បាត (ប្រហែល ១៥ ៧០០ដុល្លារ) វិញ ដែលជាថ្លៃក្រុមហ៊ុនបញ្ចុះកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើបានឲ្យដឹងថា ខ្លួនមិនទទួលខុសត្រូវឡើយ ដោយសារតែការបញ្ចុះតម្លៃនេះ គឺដើម្បីលក់លាងឃ្លាំងប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានទទូចទៀតថា ប្រម៉ូសិននេះបានអនុលោមតាមបទប្បញ្ញត្តិក្នុងតំបន់ ហើយម្ចាស់រថយន្ត Chevrolet នៅតែទទួលបានសេវាកម្មថែទាំ នៅ ៨៧កន្លែង ទូទាំងប្រទេស សូម្បីតែក្រោយក្រុមហ៊ុនចាកចេញពីប្រទេសថៃក៏ដោយ។

គួរឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមហ៊ុន Chevrolet នៅក្នុងប្រទេសថៃ បានបញ្ចុះតម្លៃដ៏សម្បើមចំពោះរថយន្ត ៣ម៉ូដែល រួមមាន Captiva, Trailblazer និង Colorado ផងដែរ ដើម្បីលាងឃ្លាំង ក្រោយប្រកាសថាខ្លួន នឹងលក់រោងចក្រ ហើយឈប់លក់រថយន្តក្នុងប្រទេសថៃតទៀត។ នៅពេលនោះ រថយន្ត Chevrolet Captiva ត្រូវបានបញ្ចុះតម្លៃរហូតដល់ទៅ ៥០០ ០០០បាតឯណោះ៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ សេង ឡុង

អត្ថបទថ្មី
;