សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមអ្នកទិញខុនដូតម្លៃក្រោម ៧ម៉ឺនដុល្លារមិនបង់ពន្ឋប្រថាប់ត្រាឡើយ

  • 2020-02-26 03:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា បងប្អូនទិញផ្ទះល្វែ ឬទិញ​ខុនដូ តម្លៃក្រោម ៧ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ឋប្រថាប់ត្រាឡើយ។ ការ​លើ​កឡើង​នេះ នៅ​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវជាតិលេខ៥៨​ មានប្រវែងសរុប ១៧៤,១៦​ គ.ម​ (រួមទាំង ផ្លូវ ច្រក ព្រំ ដែន​ ៤កន្លែង​ ៨,៩៨គ.ម) ពី​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ​ នឹង​បើក​ឱ្យប្រើប្រាស់ជាផ្លូវការ​នាថ្ងៃទី ២៦ កុម្ភៈ នេះ។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន បាន​បន្ត​ថា​ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុង​ប្រឈម​នឹង​ការ​រំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចបាន​បញ្ជាក់ច្បាស់សារជាថ្មីនៅថ្ងៃនេះ ជូន​ដល់​បង​ប្អូន​ជន​រួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោម​តម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។

នេះ​ជាឱកាសដ៏ល្អបំផុត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្ទះ​សម្បែង​រស់​នៅ​ក្នុង​តម្លៃ​សមរម្យ​នៅក្នុងកាលៈទេសៈនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;