ក្រសួងទេសចរណ៍ ដាក់ចេញផែនការយុទ្ធសាស្ត្រ ៤ក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី

  • 2020-02-26 09:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅដើមឆ្នាំ២០២០ នេះ វិស័យ​ទេសចរណ៍​សកល​លោក ក៏ដូចជាតំបន់ និងកម្ពុជា បាន​និង​កំពុង​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​វិបត្តិ​នៃ​ជំងឺ​រលាកសួតវីរុសកូរ៉ូណាប្រភេទ ថ្មី (COVID-19)។

រូបភាព៖ ក្រសួងទេសចរណ៍
ក្នុង​នោះ​ក្រសួងទេសចរណ៍បានដាក់ចេញ «ផែន​ការ​សកម្មភាព​ការងារ​ទេសចរណ៍​អនុវត្ត​ចំពោះ​មុខ​ក្នុង​ដំណាក់​កាល​វិបត្តិវីរុសកូរ៉ូណាថ្មី (COVID-19) ២០២០-២០២១» ដែល​ផ្តោត​លើ​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន ៤៖

១). ធ្វើឲ្យរូបភាពគោលដៅទេសចរណ៍កម្ពុជា (Improve Image) គឺជា​គោល​ដៅ​សុវត្ថិភាព​កាន់​តែ​ប្រសើរ​ឡើង។

២). ជម្រុញចលនាទេសចរណ៍ក្នុងស្រុក។

៣). បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពីទីផ្សារទេសចរណ៍គោលដៅ។

៤). បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍ និងបានដាក់ចេញសកម្មភាពបន្ទាន់ នៅក្នុងរយៈពេលខ្លី និងមធ្យមចំនួន ៩០ សកម្មភាព។

លោក​រដ្ឋមន្ត្រីបានស្នើឲ្យអង្គសន្និបាតយកចិត្ដទុកដាក់ពិភាក្សា ផ្លាស់ប្ដូរ​យោបល់​គ្នា​ឲ្យបាន​ផុលផុស​ដើម្បី​ទទួល​បានទស្សនៈ និង​ធាតុចូលថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​វិធានការ​គន្លឹះ​នានា​ក្នុង​ដំណាក់​កាល​វិបត្តិ Covid-19 នេះ។ ជារួមរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ គឺបានកំណត់ទិសដៅក្នុង​ការ​អភិវឌ្ឍ “ទេសចរណ៍​គុណភាព” នៅកម្ពុជា សំដៅប្រែក្លាយកម្ពុជាជាគោលដៅប្រកបដោយគុណភាព ភាពទាក់ទាញ កក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;