សម្តេច ហ៊ុន សែន ទម្លាយថា តំបន់​អរិយក្សត្រ នឹង​ត្រូវកាត់ចូល​ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ

  • 2020-02-28 01:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើប​ឱ្យដឹង​ថា តំបន់​អរិយក្សត្រ​ដែល​ស្ថិត​ក្នុង​ខេត្តកណ្តាល នឹង​ត្រូវកាត់​ចូលក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ​ក្រោយ​សាងសង់​ស្ពាន​រួច។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ស្រោចស្រព​ព្រះសុគន្ធវារី​ប្រគេន​សម្តេច​ព្រះសង្ឃ​នាយករង នៃ​គណៈ​សង្ឃ​នាយក នៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «**បើថា​ធ្វើស្ពានចម្លង​រួចហើយ កាត់តាំង​ពីអរិយក្សត្រ ល្វាឯម ដើម្បីយក​បញ្ចូល​មកភ្នំពេញ​ថែមទៀត។ អាហ្នឹង​ទៅជាខណ្ឌមួយ​របស់​ភ្នំពេញ។ ប៉ុន្តែនិយាយ​អ៊ីចឹង ដីឡើងថ្លៃងាប់ហើយមើលទៅ ​ព្រោះអាហ្នឹងត្រូវធ្វើស្ពាន ២ថែម​ទៀត។ ស្ពាន​មួយ​បាន​សុំកូរ៉េ ពីជ្រោយ​ចង្វារ ទៅ​អរិយក្សត្រ ហើយ​មួយទៀត​ពី​ផ្លូវជាតិ​លេខ១ ឆ្លងកាត់​ត្រឹម​ក្តីតាកុយ ទៅខាង​ល្វាឯម**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;