ដំណឹង​ចុងក្រោយអំពី​សុខភាព​អ្នកដំណើរលើនាវាវេស្ទើដាម!

  • 2020-02-28 06:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដំណើរ និង​អ្នកបម្រើការ​លើ​នាវា​ខ្នាតធំវេស្ទើដាម បាន​ចាកចេញ​ពីកម្ពុជា ត្រឡប់​ទៅកាន់មាតុ​ប្រទេស​ជួបជុំ​ក្រុមគ្រួសារ ប្រកបការងារ​ប្រចាំ​ថ្ងៃរបស់​គាត់​រៀងៗខ្លួន​វិញ គឺមាន​រយៈពេល​ ១៤ថ្ងៃហើយ ដោយ​គិត​ចាប់ពី​ថ្ងៃទី១៤ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ​២០២០នេះ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។

បច្ចុប្បន្ន គ្មាន​ប្រទេស​ណាមួយ​រាយការណ៍​ពីការ​រកឃើញ​វីរុស​កូរ៉ូណា​ប្រភេទថ្មី COVID-19 លើ​អ្នកដំណើរ និង​អ្នកបម្រើការ​លើនាវានេះឡើយ។

លើសពីនេះទៅទៀត គិតមកត្រឹមថ្ងៃនេះ ពុំមាន​ប្រជាជនកម្ពុជា​ណាម្នាក់​ត្រូវបាន​រកឃើញ​ថាមានជំងឺ​ COVID-19 នៅឡើយដែរ៕

សូមអាន​បន្ថែម​ក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;