តាំងពី Klopp តបនឹងកុមារា ១០ ឆ្នាំម្នាក់គាំទ្រ Man Utd ស្រាប់តែហង្សក្រហមចាញ់ជាប់ៗគ្នា

  • 2020-03-02 04:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool ប្រកួតចាញ់ ២ ដងជាប់ៗគ្នាទាំងនៅក្របខណ្ឌ UEFA Champions League និងក្របខណ្ឌបាល់ទាត់លីគអង់គ្លេស។

យោងតាមប្រភពព័ត៌មានវិបសាយធំៗចុះផ្សាយថា បន្ទាប់ពីលោក Jugen Klopp ឆ្លើយតបទៅនឹងកុមារាម្នាក់អាយុ ១០ ឆ្នាំដែលជាអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ដែលសរសេរវែងអន្លាយក្នុងន័យសុំឲ្យក្រុមហង្សក្រហម ប្រកួតចាញ់យ៉ាងតិចណាស់ ១ ប្រកួតនោះ ក៏ស្រាប់តែរំលងបានប៉ុន្មានថ្ងៃ ក្រុមការពារតំណែងជើងឯកពានអឺរ៉ុបមួយនេះ បានចាញ់ផ្ទួនៗតែម្តង។

រូបថត៖ Goal
យ៉ាងណាប្រភពមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់អ្វីទេ វាអាចគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ ខណៈដែលអត្ថន័យសារឆ្លើយតបរបស់បុរសអាល្លឺម៉ង់រូបនោះ ក៏មិនបានធ្វើតាមសំណូមពរកុមារាម្នាក់នោះដែរ លោកគ្រាន់តែបញ្ជាក់នៅចុងសារថា ក្រុមបិសាចក្រហមពិតជាសំណាងខ្លាំងណាស់ ដែលមានអ្នកគាំទ្រស្មោះស្ម័គ្រដូចជាប្អូន។

រំឮកផងដែរថា ក្រុមកំពូលតារាង Liverpool ចាញ់ក្រៅដីពេលប៉ះ Atlectico Madrid លទ្ធផល ០-១ នៅមានឱកាសវាយបកវិញជើងទី ២ ក៏ប៉ុន្តែកំណត់ត្រាលេងមិនចាញ់សោះរដូវកាលនេះ ត្រូវបានក្រុមក្បែរបាតតារាង Watford អាចឈ្នះដល់ទៅ ៣-០ ក្នុងសប្តាហ៍ទី ២៨ កន្លងទៅ៕

AT អបអរពេលឈ្នះ Liverpool /រូបថត៖ UCL
Watford អបអរពេលឈ្នះ Liverpool /រូបថត៖ WatfordFC
អត្ថន័យសំបុត្រឆ្លើយឆ្លងគ្នា

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;