Liverpool ធ្វើ​បាន​ល្អ​បំផុត​លើស​ក្រុម​៥ ដទៃ​ទៀត​ធ្លាប់​លេង​មិន​ចាញ់​សោះ​នៅ​ Premier League

  • 2020-03-03 03:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool ត្រូវបានក្រុមក្បែរបាតតារាង Watford បំបែកកំណត់ត្រាលេងមិនចាញ់សោះរដូវកាលនេះ ដែលអាចឈ្នះដល់ទៅ ៣-០ ក្នុងសប្តាហ៍ទី ២៨ កន្លងទៅ។

ទោះបីជាយ៉ាងនេះ ហង្សក្រហមធ្វើបានល្អបំផុត បើធៀបទៅនិងក្រុម ៥ ដទៃទៀតធ្លាប់សម្រេចបានកាលពីអតីតកាលនៅលីគកំពូលអង់គ្លេសដូចខាងក្រោម៖

ក្នុងចំណោម ៤៤ ប្រកួតកន្លងមក បើគិតធៀបទៅនឹងលីគកំពូល ៥ នៅអឺរ៉ុប Liverpool ក៏បានចារកំណត់ត្រាល្អមួយដែរគឺ ឈរលេខ ៥ លេងមិនចាញ់បានច្រើនប្រកួតបំផុត។ ក្រុមដែលលេងមិនចាញ់បានយូរជាងគេគឺ AC Milan រហូតដល់ ៥៨ ប្រកួត ក្នុងរដូវកាល ១៩៩១ ដល់ ១៩៩៣ ។

តាមពីក្រោយដោយ Bayern ធ្វើបាន ៥៣ ប្រកួតនៅរដូវកាល ២០១២ ដល់ ២០១៤ (ឈរលេខ ២)។ ឯ Arsenal ធ្វើបាន ៤៩ ប្រកួតនៅរដូវកាល ២០០២-២០០៤ ស្មើនឹង Juventus នៅរដូវកាល ២០១១- ២០១២ (លេខ ៣ និងលេខ ៤)។ អ្នកឈរលេខ ៦ គឺ Barcelona ធ្វើបានត្រឹម ៤៣ ប្រកួតនៅឆ្នាំ ២០១៧-២០១៨៕

រូបថត៖ LFC

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;