WWF បញ្ចេញ​រូបភាព​សត្វ​ដែល​ថតតាម​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុង​ដែនជម្រក​សត្វព្រៃព្រែក​ប្រសព្វ

  • 2020-03-02 08:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់ មកពីមន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២០ បានទៅត្រួតពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងបានបញ្ជាក់ពីភាពរស់រានមានជីវិតរបស់សត្វក្តាន់។

សត្វក្តាន់ ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN ហើយត្រូវបានគេសន្មត់ថាបានផុតពូជពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញឡើងវិញនៅក្នុងខេត្តក្រចេះ។

កត្តាគំរាម​កំហែងចម្បងៗទៅលើការរស់រានរបស់សត្វក្តាន់រួមមាន៖ ការបរបាញ់ដើម្បីយកសាច់ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម៕

អត្ថបទ និងរូបថត៖ អង្គការ WWF-Cambodia

អត្ថបទថ្មី
;