វីដេអូ៖ ទស្សនាផ្លូវជាតិលេខ៥៥ ប្រវែង​១៨០គីឡូម៉ែត្រ មុន​បើក​សម្ពោធផ្លូវការ​នៅថ្ងៃទី៩មីនា

  • 2020-03-04 03:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០ខាងមុខនេះ សម្តេច ហ៊ុន សែន នឹង​ធ្វើជាអធិបតីភាព​សម្ពោធ​ផ្លូវជាតិលេខ៥៥ និង​បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ថ្មី។

ផ្លូវ​ជាតិលេខ​៥៥ សាងសង់ឡើង​ក្រោមហិរញ្ញប្បទានសម្បទាន​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិត​ចិន រួមជាមួយ​នឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង ១៣២,៨០ លានដុល្លារ​សហរដ្ឋអាមេរិក។ ផ្លូវនេះ​មាន​ប្រវែង​ជាក់ស្តែង​សរុប​ចំនួន ១៨០​គីឡូម៉ែត្រ ​ទទឹង​៩ម៉ែត្រ និង​ស្ពានចំនួន៤៥ ជា​ប្រភេទផ្លូវDBST គិតចាប់ពី​ផ្លូវប្រសព្វផ្លូវ​ជាតិ​លេខ៥ (១៩១+១៥០) រហូតដល់​ភ្នំក្រវាញ-ទីរួមស្រុក​វាលវែង-ថ្មដា ខេត្ត​ពោធិ៍សាត់ (ព្រំដែន​កម្ពុជា-ថៃ ខេត្ត​ត្រាត)។

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;