សូម្បី​តែ Premier League ក៏​ហាម​កីឡាករ​មិន​ឲ្យ​ធ្វើ​រឿង​នេះ​ដែរ​ខ្លាច​ឆ្លង​វីរុស COVID-19

  • 2020-03-06 01:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានប្រកាសជាផ្លូវការថា ការចាប់ដៃស្វាគមន៍គ្នារវាងក្រុមទាំងពីរមុនការប្រកួត នឹងមិនត្រូវអនុញ្ញាតិទៀតទេ ដើម្បីជៀសវាងខ្លាច​ឆ្លង​វីរុស COVID-19 ។ វិធាននេះ នឹងអនុវត្តរហូតដល់ស្ថានភាពវីរុសរាងអន់ថយបន្តិច។

ការចាប់ដៃស្វាគមន៍គ្នា /រូបថត៖ EPL
តួលេខចុងក្រោយបង្អស់គិតត្រឹមថ្ងៃទី ៦ ខែមីនាបានបង្ហាញថា វីរុស COVID-19 រាលដាលដល់ ៨៧ ប្រទេសមានអ្នកកំពុងផ្ទុកវីរុសនេះឈានដល់ ៩០០០០ ករណី(នាក់)។

សម្រាប់ប្រទេសអឺរ៉ុប ដែលកំពុងរងគ្រោះខ្លាំងគឺ អ៊ីតាលី ដែលមកទល់ពេលនេះ រកឃើញចំនួនអ្នកស្លាប់កើនដល់ ១៤៨ អ្នកកំពុងផ្ទុកសរុប ៣៨៥៨ នាក់និងអ្នកព្យាបាលជាសះស្បើយបាន ៤១៤ នាក់រួចមកហើយ។ ដោយឡែកប្រទេសអង់គ្លេស នៅមិនទាន់រកឃើញថាកើតមានករណីនេះទេ។

ស្របពេលជាមួយគ្នានេះ ក្រុមទាំងអស់នៅ PL ក៏បានប្រកាសនៅលើវិបសាយផ្លូវការឲ្យអនុវត្តន៍តាមវិធានខាងលើនេះផងដែរ ខណៈក្រុមកំពូលតារាង Liverpool អនុវត្តមុនគេប្រកាសកាលពីថ្ងៃព្រហស្បត្តិម្សិលមិញថា បានផ្អាកសកម្មភាពមិនឲ្យមានវត្តមាន mascots (តុក្តាតំណាងក្លឹប) ចាប់ដៃនិងអោបកីឡាករមុនចូលប្រកួតនោះទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;