វីរុសកូរ៉ូណា វាយលុកលីគកំពូល ៥ អឺរ៉ុបអាចនឹងត្រូវលេងបិទទ្វារ ឬផ្អាកទាំងអស់តែម្ដង

  • 2020-03-10 02:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តួលេខចំនួនអ្នកឆ្លង និងស្លាប់ដោយវីរុសកូរ៉ូណា ឬ COVID-19 កើនឡើងសឹងតែមិនគួរឲ្យជឿ នៅតាមបណ្ដាប្រទេសអឺរ៉ុបដូចជា អ៊ីតាលី បារាំង អេស្ប៉ាញ​ អាល្លឺម៉ង់។

អីតាលី ជាប្រទេសទី ២ ដែលគេធ្វើតេស្តរកឃើញមានអ្នកឆ្លងវីរុសច្រើនបំផុតបន្ទាប់ពីប្រទេសចិន។ មានសរុបចំនួន ៩,១៧២ នាក់ ត្រូវបានសម្រាកទទួលការព្យាបាល ៧៩៨៥ នាក់ មានអ្នកជាសះស្បើយ ៧២៤ នាក់ ចំនួនអ្នកស្លាប់សរុប ៤៦៣ នាក់ (គិតត្រឹមថ្ងៃទី ១០ ខែមីនា២០២០ នេះ)។

ប្រភព៖ worldometers.info
ជាមួយគ្នានេះដែរ អ៊ីតាលី និងបារាំង បានចេញសេចក្តីប្រកាសបន្ទាន់មុនគេ ពីចំណាត់ការពាក់ព័ន្ធនឹងការផ្ទុះវីរុសខាងលើនេះ ដោយតម្រូវ​ឲ្យប្រកួត​ដោយបិទទ្វារ (មិនអនុញ្ញាតិឲ្យមានអ្នកគាំទ្រចូលកីឡដ្ឋាន)។

ដោយឡែកបណ្ដាប្រទេសដែលមានលីគបាល់ទាត់ល្បីៗផ្សេងទៀតដូចជា អាល្លឺម៉ង់ (Bundesliga) និងអេស្ប៉ាញ (La Liga) នៅមិនទាន់បានប្រកាសសេចក្តីជូនដំណឹងណាមួយនៅឡើយទេពេលនេះ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានកីឡានានា បានចុះផ្សាយថា ការប្រកួតនៅអេស្ប៉ាញ នឹងត្រូវបិទទ្វារដូចនៅអ៊ីតាលីដូច្នោះដែរ៕

ប្រភព៖ worldometers.info

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;