Ronaldo ចុះពីរថយន្តទឹកមុខស្ងួតចែសនឹកអ្នកគាំទ្រ ដែលធ្លាប់ប៉ះដៃ

  • 2020-03-10 04:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បានចុះដើរចេញពីរថយន្តក្លឹបមកធ្វើកាយវិការដៃ High five ជាមួយខ្យល់ ទាំងទឹកមុខស្ងួតចែស នៅមុនការប្រកួតរវាង Juventus ទល់នឹង Inter Milan ដែលក្លឹបទាំងពីរប្រកាសលេងដោយបិទទ្វារ មិនបើកឲ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើយ ដើម្បីជៀសវាងការឆ្លងវីរុសកូរ៉ូណា។

យោងតាមរយៈវីដេអូខ្លីមួយ និងការចុះផ្សាយពី Dailymail បានបង្ហាញថា កីឡាកររូបនេះប្រហែលជានឹកនាអ្នកគាំទ្រដែលធ្លាប់ប៉ះដៃ កន្លងមក។

ដោយឡែកលទ្ធផលវិញ Juventus ឈ្នះ ២-០ ទល់នឹង Inter Milan យកបាន ៣ ពិន្ទុត្រឡប់មកឈរកំពូលតារាងជាថ្មី។ កាលពីយប់នោះដែរ Cristiano Ronaldo ចូលលេងលើកទី ១០០០ ឲ្យក្លឹបអាជីព ប៉ុន្តែមិនបានស៊ុតបញ្ចូលទីនោះទេ។ ក្រោយខកខានបែបនេះកំណត់ត្រាទាត់ចូល ១១ ប្រកួតជាប់គ្នាកន្លងមករបស់គេ បញ្ចប់ត្រឹមប្រកួតទី ១២ ។

រដ្ឋាភិបាលអ៊ីតាលី បានប្រកាសជាផ្លូវការថា គ្រប់សកម្មភាពកីឡាទាំងអស់ត្រូវផ្អាក រួមទាំងកម្មវិធីប្រកួតបាល់ទាត់លីគ Seria A និង Seria B ផងដែរនៅយប់ថ្ងៃចន្ទម្សិលមិញ។

រំឮកផងដែរថា អីតាលី ជាប្រទេសទី ២ ដែលគេធ្វើតេស្តរកឃើញមានអ្នកឆ្លងវីរុសច្រើនបំផុតបន្ទាប់ពីប្រទេសចិន។ មានសរុបចំនួន ៩,១៧២ នាក់ ត្រូវបានសម្រាកទទួលការព្យាបាល ៧៩៨៥ នាក់ មានអ្នកជាសះស្បើយ ៧២៤ នាក់ ចំនួនអ្នកស្លាប់សរុប ៤៦៣ នាក់ (គិតត្រឹមថ្ងៃទី ១០ ខែមីនា២០២០ នេះ)៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;