យប់ថ្ងៃដំបូងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អ្នកជិះម៉ូតូអត់ពាក់មួកមានជាង ៣០០គ្រឿង

  • 2020-03-10 05:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង ២៣:០០ រហូត​ដល់​ម៉ោង ២:៣០នាទី រំលង​អាធ្រាត្រ ដោយការយកចិត្តទុកដាក់​នូវការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកនៅយប់ថ្ងៃដំបូង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅជាច្រើន។

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជាលទ្ធផលត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ​២០២០ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បាន​បង្ហាញ​រួម​មាន៖

១. អត់ពាក់មួកសុវត្ថិភាព ៣៧៤ គ្រឿង

២. អត់កញ្ចក់ ១ គ្រឿង

៣. ស្រវឹង ( រថយន្ត ) ១៤ គ្រឿង , ម៉ូតូ ១៥ គ្រឿង

៤. គ្រឿងញៀន ១ករណី

សរុប ឃាត់បានម៉ូតូ ៣៨៩ គ្រឿង និង រថយន្ត ១៤ គ្រឿង យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បីធ្វើការអប់រំ ណែនាំ និង ផាកពិន័យ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;