ថ្ងៃ១៥មីនា ខាងមុខ ផ្លូវមួយចំនួនត្រូវបិទមិនឲ្យធ្វើចរាចរណ៍

  • 2020-03-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញថ្ងៃទី ១១ មីនា ឆ្នាំ២០២០ ​នេះ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា រដ្ឋបាលរាជធានីបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នឹងរៀបចំក្បួនហែអដិ្ឋធាតុដោយថ្មើជើង សម្តេច សុខ អាន ចេញពីភូមិគ្រឹះឆ្ពោះទៅកម្កល់នៅវត្តសារាវ័នតេជោ ​ដែលប្រារព្ធធ្វើនៅថ្ងៃ ១៥ មីនា ឆ្នាំ ២០២០ វេលាម៉ោង៦ព្រឹក។

ក្នុងពេលក្បួនហែអដ្ឋិធាតុតាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីភូមិគ្រឹះសម្តេច សុខ អាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម ពេលទៅដល់មហាវិថីព្រះនរោត្តមបត់ឆ្វេង ដល់វិថី លីយ៉តឡាយ (ផ្លូវ ១៧២) បត់ស្តាស្របខាងជើងរបងវត្តសារវ័នតេជោដល់វិថីព្រះអង្គយុគន្ធរ(ផ្លូវ១៩) បត់ស្តាំដល់ខ្លោហងទ្វារវត្តសាវ័នតេជោ ចាប់ពីវេលាម៉ោង៦ព្រឹករហូតដល់បញ្ចប់កម្មវិធី។

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;