លោក ត្រាំ ប្រកាស​បិទ​ការធ្វើដំណើរទាំងអស់​មកពី​អឺរ៉ុប ៣០ថ្ងៃ ហើយ​ឌឺដងថែម​ទៀត

  • 2020-03-12 01:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​កាលពីយប់មិញថា អាមេរិកនឹង​បិទជើងហោះហើរ​ទាំងអស់​ដែលមកពីអឺរ៉ុប លើកលែងតែអង់គ្លេសមួយប៉ុណ្ណោះ ដើម្បីទប់ស្កាត់​ការរីករាលដាលវីរុសកូរ៉ូណាថ្មី COVID-19។

រូបថត៖ Shutterstock
លោក​ត្រាំ បញ្ជាក់យ៉ាង​ដូច្នេះថា៖ «ដើម្បីទប់ស្កាត់​ករណី (COVID-19) ថ្មី ចូលក្នុង​ដែនដី​របស់យើង យើង​នឹង​ផ្អាក​រាល់ការ​ធ្វើដំណើរ​ទាំងអស់មកពីអឺរ៉ុប ចូលមកកាន់សហរដ្ឋអាមេរិក រយៈពេល ៣០ថ្ងៃ។ វិធានការថ្មីនេះ នឹង​ចូលជាធរមាន​នៅយប់កណ្តាលអាធ្រាត្រថ្ងៃសុក្រ»។

លោកប្រធានាធិបតី ក៏បាននិយាយផ្លែផ្កាដាក់អឺរ៉ុបថែមទៀតដែរថា អឺរ៉ុប​ជួបករណីកូរ៉ូណាកាន់តែច្រើន ដោយសារតែរដ្ឋាភិបាលអឺរ៉ុបមិនព្រមបិទ​ការធ្វើដំណើរ​មកពីចិន ដែលកន្លែងផ្ទុះ​ COVID-19៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;