រឿង​១២​យ៉ាង​ត្រូវ​ដឹង មុន​​អ្នក​ចង់​គេង​ស្រាត

  • 2020-03-12 07:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​មួយ​ចំនួន​បាន​សម្រេច​រើស​យក​ការ​គេង​ស្រាត​តាម​បែប​ធម្មជាតិ ដោយសារ​តែ​យល់​ថា​វា​មាន​ផាសុកភាព។ ការ​ស្រាវជ្រាវ​មួយ ដែល​ធ្វើ​លើ​មនុស្ស ១៥០០​នាក់ អាយុ​ចន្លោះ​ពី ២៥ ដល់ ៥៥​ឆ្នាំ មក​ពី​ប្រទេស​ចំនួន ៦​ផ្សេងៗ​គ្នា បង្ហាញ​ថា មាន​​មនុស្ស​ចំនួន ៣០% ដែល​គេង​ស្រាត ហើយ​ក្រៅ​ពី​នោះ​គឺ​គេង​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​យប់ ឬ​ស្លៀក​ខោអាវ​ក្នុង។

ផ្អែក​តាម​ការ​បញ្ជាក់​​​ផ្នែក​វិទ្យាសាស្ត្រ ការ​គេង​ស្រាត​នេះ​អាច​ផ្ដល់​ទាំង​ផល​អាក្រក់ និង​​សារប្រយោជន៍ ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក ដូច​ខាង​ក្រោម៖

១. គេង​លក់​ស្កប់ស្កល់៖ ការ​គេង​​ដោយ​គ្មាន​សម្លៀក​បំពាក់ នឹង​ជួយ​បញ្ចុះ​កម្ដៅ​រាងកាយ​ ដែល​ជា​ហេតុ​នាំ​ការ​គេង​​​របស់​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន។

២. ល្អ​សម្រាប់​ស្បែក៖ ការ​គេង​ស្រាត​ជួយ​ឲ្យ​ស្បែក​អាច​ដក​ដង្ហើម ឬ​ស្រូប​ខ្យល់​បាន​ល្អ​ជាង​ការ​រុំ​ទៅ​ដោយ​ក្រណាត់​ខោអាវ​ច្រើន​ជាន់​ពី​លើ។ មួយ​វិញ​ទៀត​ វា​អាច​កាត់​បន្ថយ​នូវ​អត្រា​បង្ក​ឲ្យ​មាន​​បញ្ហា​ស្បែក​បាន​ថែម​ទៀត​ផង។ វា​ក៏​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​​ដែរ។

៣. ជួយ​សក់​ឲ្យ​ស្អាត និង​សុខភាព​ល្អ៖ ការ​ស្លៀក​ពាក់​អាច​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​ក្ដៅ ហើយ​ហូរ​ញើស។ ញើស​នេះ​ឯង​នឹង​បំផ្លាញ​ស្បែក​ក្បាល ក៏​ដូចជា​ធ្វើឲ្យ​សក់​ត្រូវ​​បាន​បំផ្លាញ។ ហេតុ​ដូច្នេះ​ហើយ​ការ​គេង​ស្រាត​​គឺ​ជា​ដំណោះស្រាយ​មួយ​​ផ្នែក។

៤. ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ៖ ស្ត្រី​អាច​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ផ្សិត ឬ​ពពួក​បាក់តេរី​ ព្រោះ​ការ​គេង​ស្រាត​ជួយ​ឲ្យ​តំបន់​ពិសេស​​​​​​​ស្ងួត​មាន​ខ្យល់​ចេញ​ចូល។ ចំណែក​បុរស​វិញ វា​ជួយ​ដល់​គុណភាព​មេ​ជីវិត​​ឈ្មោល។

៥. បង្កើត​ឲ្យ​មាន​ជំនឿ​ចិត្ត៖ ជំនឿ​ចិត្ត​គឺ​ជា​សោ​មាស​ទៅ​កាន់​ភាព​ជោគជ័យ​នៃ​ជីវិត។ ប្រសិន​បើ​អ្នក​ហ៊ាន​គេង​ស្រាត នោះ​​បាន​ន័យ​ថា អ្នក​មាន​ទំនុក​ចិត្ត​ខ្លាំង​លើ​រាងកាយ​ខ្លួន។

៦. សម្រក​ទម្ងន់៖ ការ​គេង​ស្រាត​ជួយ​ឲ្យ​អ្នក​គេង​បាន​ស្កប់ស្កល់ ហើយ​ការ​គេង​ស្កប់​នេះ​​នឹង​ជួយ​ឲ្យ​​រាងកាយ​រឹងមាំ​​ក្នុង​ការ​ដុត​រំលាយ​អាហារ​បាន​ល្អ។

៧. ធ្វើ​ឲ្យ​ជីវិត​ដៃ​​គូ​ល្អ​ប្រសើរ៖ នេះ​ក៏​ដោយសារ​តែ​ទំនាក់​ទំនង​ស្បែក​​ប៉ះ​ស្បែក​ផ្ទាល់​រវាង​មនុស្ស​២​នាក់។

៨. ចំណេញ​លុយ៖ មិន​ចាំបាច់​ទិញ​ខោ​អាវ​ស្លៀក​គេង​យប់។

៩. ផល​វិបាក​សម្រាប់​អ្នក​គេង​មមើ៖ ប្រសិន​បើ​អ្នក​ជា​មនុស្ស​​ឧស្សាហ៍​គេង​មមើ​ដើរ​ចុះ​ឡើង ការ​គេង​ស្រាត​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ។

១០. មិន​​ល្អ​សម្រាប់​អ្នក​មាន​ស្បែក​ងាយ​ប្រតិកម្ម៖ ការ​គេង​ស្រាត​ផ្ដល់​ផល​វិជ្ជមាន​ច្រើន តែ​បើ​ស្បែក​អ្នក​ងាយ​ប្រតិកម្ម​ហើយ គួរ​កុំ​ជ្រើស​រើស​ការ​គេង​ស្រាត​។

១១. ងាយ​ផ្ដាសាយ៖ ប្រសិន​បើ​អាកាសធាតុ​ត្រជាក់ ហើយ​អ្នក​គេង​ស្រាត​ទៀត​នោះ​ វា​នឹង​ធ្វើ​​ឲ្យ​ឈឺ​មិន​ខាន។

១២. កើត​មាន​អារម្មណ៍​ព្រួយ​បារម្ភ៖ ពេល​​គេង​ស្រាត អ្នក​​ខ្លះ​នឹង​អាច​មាន​អារម្មណ៍​មិន​ល្អ ព្រោះ​ខ្លាច​គេ​មើល​ឃើញ ជា​ពិសេស​​សម្រាប់​អ្នក​នៅ​ផ្ទះ​មាន​គ្នា​ច្រើន៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;