កីឡាករ ៦ រូបនិងអ្នកចាត់ការម្នាក់នៅ Premier League កំពុងផ្ទុកវីរុស​គិត​ត្រឹមថ្ងៃ ១៣ មីនា

  • 2020-03-13 05:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងតិចណាស់មានកីឡាករកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេស Premier League ចំនួន ៦ រូបនិងអ្នកចាត់ការទូទៅម្នាក់ បាននឹងកំពុងផ្ទុកវីរុស COVID-19។

ក្នុងនោះគឺកីឡាកររបស់ក្លឹប Leicester City ចំនួន ៣ នាក់។ ខ្សែប្រយុទ្ធ Callum Hudson-Odoi របស់ក្លឹប Chelsea ។ ខ្សែការពារ Benjamin Mendy លេងឲ្យក្លឹប Manchester City និងលោក Mikel Arteta អ្នកចាត់ការទូទៅក្លឹប Arsenal និងកីឡាករម្នាក់របស់ Arsenal ផងដែរ(តែមិនបញ្ចេញឈ្មោះ) កំពុងតែត្រូវបានក្លឹប ដាក់​នៅ​ដោយ​ឡែក​​ ដើម្បី​តាមដានបន្ត។

លោក Mikel Arteta អ្នកចាត់ការទូទៅក្លឹប Arsenal /រូបថត៖ B/R
ក្លឹបទាំងប៉ុន្មានខាងលើ ក៏បាន​បញ្ជាក់​បន្ថែមផងដែរថា​ អ្នក​ដែល​ធ្លាប់​ស្និទ្ធ​ជាមួយ​កីឡាករ​ផ្ទុកវីរុស​ទាំងនោះ នឹង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន ​ដើម្បី​តាមដាន ​ខណៈ​ដែល​សាមី​ខ្លួន​ផ្ទាល់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ និងដាក់ចេញនូវចំណាត់ការ បិទទីលានហ្វឹកហាត់ ក៏ដូចជាអនុវត្តក្បួនអនាម័យកាន់តែខ្លាំងនៅក្នុងក្លឹបនីមួយ។

លើសពីនេះទៀត ក្លឹបទាំង ២០ Premier League បានជួបប្រជុំគ្នាដើម្បីសម្រេចថា តើគួរប្រកួតដោយគ្មានអ្នកគាំទ្រនៅសប្ដាហ៍បន្ទាប់ ឬផ្អាកទាំងអស់តែម្តង? ខណៈដែល លីគកំពូល LaLiga (ផ្អាកយ៉ាងតិច២សប្ដាហ៍), Serie A និង Eredivisie(លីគហូឡង់) ត្រូវបានប្រកាសថា ផ្អាកទាំងអស់ទៅហើយ៕

Callum Hudson-Odoi របស់ក្លឹប Chelsea រូបថត៖ GettyImages
ខ្សែការពារ Benjamin Mendy លេងឲ្យក្លឹប Manchester City /រូបថតក្លឹប
រូបតំណាង

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;