ហួស​ចិត្ត​ពេល​ដឹង​មូលហេតុ​ដែល​គម្រប​ប៊ិច​តែង​មាន​ប្រហោង​ដូច្នេះ!

  • 2020-03-13 07:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុ​អ្វី​បាន​ជា​នៅ​លើ​គម្រប​ប៊ិច​ត្រូវ​គេ​ដាក់​ឲ្យ​មាន​ប្រហោង​មួយ​នៅ​ចំ​ពី​លើ? នេះ​​​ជា​ចម្ងល់​ដែល​មនុស្ស​មួយ​ចំនួន​ធ្លាប់​គិត ហើយ​មិន​ទាន់​អាច​រក​ចម្លើយ​សមស្រប​មួយ​បាន​​នោះ​ទេ។ បើ​តាម​ការ​បកស្រាយ​តៗ​​គ្នា គម្រប​ប៊ិច​ដាក់​​ឲ្យ​ប្រហោង​ដូច្នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ប៊ិច​​ឆាប់​ស្ងួត​លឿន មិន​ប្រតាក​​ទឹក​ចេញ​ក្រៅ។ ខ្លះ​ទៀត​ថា វា​សម្រាប់​បង្កើត​ជា​សម្ពាធ​ខ្យល់​​​​​​​​​​​​​​​​ឲ្យ​ងាយ​ស្រួល​ដោះ​ឬ​ដាក់​គម្រប​ប៊ិច ក្រោយ​ប្រើប្រាស់​រួច។

ចម្លើយ​ទាំង​នោះ​មិន​ប្រាកដ​ថា​ខុស​នោះ​ទេ។ ប៉ុន្តែ​ចម្លើយ​​​បែប​បច្ចេកទេស​ពិត​ប្រាកដ​នៃ​គោល​បំណង​បន្សល់​ប្រហោង​នៅ​លើ​គម្រប​ប៊ិច គឺ​ការពារ​កុំ​ឲ្យ​ថប់​ដង្ហើម​នៅ​ពេល​ច្រឡំ​លេប​គម្រប​ប៊ិច​ចូល​មាត់។ គំនិត​នេះ​ផ្ដើម​ចេញ​​ពី​ក្រុមហ៊ុន​ប៊ិច Bic Cristal។ ពួក​គេ​យល់​ឃើញ​ថា គម្រប​ប៊ិច​គឺ​ជា​វត្ថុ​ដែល​ក្មេងៗ​ឧស្សាហ៍​បៀម ហើយ​​ច្រឡំ​លេប​​ចូល​បំពង់​ក ដែល​បណ្ដាល​ឲ្យ​ថប់​ខ្យល់​ស្លាប់។ ហេតុ​ដូចនេះ​ហើយ​ប្រហោង​នៃ​គម្រប​ប៊ិច​​នឹង​ជួយ​ធ្វើ​ជា​បំពង់​ខ្យល់​ចេញ​ចូល នៅ​ពេល​នរណា​ម្នាក់​ច្រឡំ​លេប​វា​ចូល៕

ប្រភព៖ scoopwhoop ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;