សម្តេច ហ៊ុន សែន៖ មន្រ្តី​រាជការ និង​ពលរដ្ឋ​ខ្មែរ ដែល​មកពី​ប្រទេស​ទាំងនេះ ត្រូវដាក់ខ្លួន​នៅ​ដោយឡែក ១៤​ថ្ងៃសិន

  • 2020-03-16 01:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​សារាចរណែនាំ​ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នូវ​៤ចំណុច​ដូចខាងក្រោម ដើម្បី​ទប់ស្កាត់​ការរីករាល​នៃជំងឺនេះ។

១-ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

២-គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការបុគ្គលិកគ្រប់លំដាប់ថ្នាក់ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។

៣-ក្នុងករណី​ចាំបាច់ខានមិនបានដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំនៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗត្រូវធ្វើដំណើរទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឲ្យចូលរួមជំនួស។

៤-ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;