ក្លឹបមួយនៅប្រេស៊ីល ពាក់​ម៉ាស់​មុន​លេង​បាល់​សូម្បី​​អង្គុយ​នៅ​កៅអី​បម្រុង

  • 2020-03-16 02:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Grêmio នៅប្រេស៊ីលបានតម្រូវឲ្យកីឡាករពាក់ម៉ាស់ ពេលដើរចូលទីលានមុននឹងប៉ះគ្នាជាមួយនឹងក្លឹប Sao Luiz បានថតរូបជុំគ្នាដោយមិនប៉ះដៃអ្វីឡើយ។

សូម្បីតែកីឡាករបម្រុង, សមាជិកក្លឹប និងគ្រូបង្វឹកលោក Renato Portaluppi ក៏ពាក់ម៉ាស់ការពារវីរុសដូចគ្នានៅពេលធ្វើសន្និសីទ​កាសែត។ សម្រាប់កីឡាករ លើកលែងតែបានចូលលេងទើបមិន​តម្រូវ​ឲ្យ ពាក់ម៉ាស។

ទោះជាផ្ទុះវីរុស COVID-19 ខ្លាំងក្លា ក៏បាល់ទាត់ប្រទេសមួយនេះនៅតែបន្តប្រកួត​គ្នា​ដោយគ្មានអ្នកគាំទ្រ។ ក្រោយការប្រកួតបញ្ចប់ក្រុម Grêmio ឈ្នះដោយលទ្ធផល ៣-២ លើក្រុម Sao Luiz ក្នុងពានរង្វាន់ Gaúcho៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថតក្លឹប៖ Gremio

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;