ទស្សនា​វីដេអូ​! កីឡាករ​អាជីព​ច្រើនរូប នៅ​ផ្ទះ​ធុញ​ពេក​អត់បានលេងបាល់

  • 2020-03-16 03:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅតាមលីគកំពូល ៥ អឺរ៉ុប ឯបណ្ដាលីគប្រកួតបាល់ទាត់ប្រទេសដទៃ និងសកម្មភាពកីឡារផ្សេងៗ ត្រូវបាន ផ្អាកទាំងអស់ទៅហើយ។ ខាងក្រោមនេះជាសកម្មភាពប្លែកៗអំឡុងពេលនៅ​ផ្ទះការពារខ្លួនពីវីរុស COVID-19 កីឡាករ​អាជីព​ទាំងនោះក៏ធុញ​ពេកអត់បានលេងបាល់ មានខ្លះក៏លេងបាល់ជាមួយកូនៗ និងខ្លះទៀតធ្វើសកម្មភាពប្លែកៗ និងបង្កើតបានជា #StayAtHomeChallenge ជាដើម។

Alex Oxlade-Chamberlain រាំជាមួយមិត្តស្រី

កូនតូចរបស់ Lucas Vázquez កីឡាករ Real Madrid ហាត់ប្រាណជាមួយប៉ាៗ

Dries Mertens កីឡាករ Napoli យកដបស្រាមកលើកធ្វើលំហាត់ប្រាណ

Lorenzo Insigne កីឡាករ Napoli ស្រែកច្រៀងម្នាក់ឯង

Alphonso Davies កីឡាករ Bayern Munich ចេញមកខាងក្រៅផុសឌឺ (ទោះគេតម្រូវឲ្យនៅតែក្នុងផ្ទះ)

Benzema ប្រាប់ត្រង់ៗថា ធុញតែម្តង មិនចង់នៅផ្ទះបែបនេះ

#Lionel Messi លេងបាល់ជាមួយកូនៗ

Ronaldo គេចពីកាមេរ៉ា ដែលគេលួចថតជាប់ពេលនៅក្នុងបន្ទប់

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;