គ្រូ​បាល់​ទាត់​អេស្ប៉ាញ​​​ម្នាក់​ បាន​​ស្លាប់​​ដោយ​ COVID-19 នៅ​​វ័យ​ក្មេង​ដំបូង​បំផុត​​

  • 2020-03-17 02:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Francisco Garcia សញ្ជាតិ​អេស្ប៉ាញ​​​ដែល​កាន់​តួ​នាទី​​ជា​គ្រូ​​បង្គោល​បាល់​ទាត់​យុវជន​ក្លឹប Malaga ឈ្មោះ Atletico Portada Alta នៅ​ទីក្រុង Malaga អេស្ប៉ាញ​​បាន​ស្លាប់​​​ទៅ​ហើយ​ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅថ្មីៗ​នេះ។

រូបថត​ក្លឹប៖
យោង​តាម​ប្រភព​ព័ត៌មាន​​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា គ្រូ​បាល់​ទាត់​វ័យ ២១ ឆ្នាំ​រូប​នេះ ​ក្រោយ​បញ្ជូន​​ដល់​​មន្ទីរ​ពេទ្យ​ ក្រុម​គ្រូ​ពេទ្យ​ ក៏​បាន​បញ្ជាក់ថា​ គេ​មាន​ជំងឺ​មហារីក​គ្រាប់ឈាម និង​ចេញ​រោគ​សញ្ញា​វិជ្ជមាន​​ផ្ទុក​វីរុស​ COVID-19 ផង​ដែរ​។ ប្រសិន​បើ​គេ​​គ្មាន​​ជំងឺ​មហារីក​​គ្រាប់​ឈាម​ក្នុង​ខ្លួននោះ​ទេ Garcia មាន​សង្ឃឹម​អាច​រស់​រាន​បាន។ គ្រូពេទ្យ​បាន​បាន​បន្ថែម៖

Garcia ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​ជន​រង​គ្រោះ​វ័យ​ក្មេង​ជាង​គេ​នៅ​អឺរ៉ុប។ ហើយ​ក៏​ជា​ជន​ទី ​៥​​ នៅ​ក្នុង​ទីក្រុង Malaga ដែល​បាន​ស្លាប់​​ដោយ​សារ​វីរុស​សាហាវ​មួយ​នេះ។ អេស្ប៉ាញ​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​​ត្រូវ​ប្រឹង​ប្រែង​បញ្ឈប់​ការ​រាលដាល​ជំងឺ​នេះ។

ជម្រាប​ជូន​ផង​ដែរ​ថា អេស្ប៉ាញ​ ជា​ប្រទេស​ទី​ពីរ​ក្នុង​តំបន់​អឺរ៉ុប​បន្ទាប់​ពី អ៊ីតាលី ដែល​មាន​អត្រា​អ្នក​ឆ្លង​វីរុស​​កូរ៉ូណា​ខ្ពស់​បំផុត​។ គិតត្រឹម​ថ្ងៃ​ទី ១៧ ខែ​មីនា​ឆ្នាំ ២០២០ អត្រា​​អ្នក​ឆ្លង​ចំនួន ៩៩៤២ ករណី ស្លាប់​ ៣៤២ នាក់​និង​ព្យាបាល​ជា​សះ​ស្បើយ​បាន ៥៣០ នាក់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;