ចិន នឹងជួយសម្ភារ:ការពារជំងឺកូវីដ-១៩ ដល់កម្ពុជា

  • 2020-03-17 03:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅមុន​នេះ​បន្តិច​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុក​ថា «តាមការ​ប៉ាន់​ស្មាន​ទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុ Detection Reagentជម្ងឺវីរុសCOVID-19 សម្រាប់​២០០០នាក់ ដែល​ជាជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើង​ហោះ​ហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា។

ប្រទេស​ចិន​នឹង​បន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ​ ម៉ាសវេជ្ជសាស្រ្ត និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូន​ចំពោះ​ភាគី​កម្ពុជា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;