វីដេអូ៖ អតីត​កីឡាករ Chelsea ម្នាក់នៅផ្ទះ​ធុញពេកធ្វើរឿងគួរឲ្យអស់សំណើច

  • 2020-03-18 06:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cesc Fàbregas ដែលជាអតីត​កីឡាករ​ក្លឹប​តោខៀវ Chelsea បានផុសលើបណ្ដាញសង្គម ដោយ​បាន​ស្រែក​មួយ​ទំហឹង "Good Morning my neighbors" អរុណសួស្តី! អ្នកជិតខាង​របស់​ខ្ញុំ។ ស្រាប់តែ​ឮ​ចម្លើយ​តប​មកវិញយ៉ាងហួសចិត្តអស់សំណើចតែ​ម្តង។

ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖

លើសពីនេះ​ទៀត Fàbregas ដែល​កំពុងប្រកបអាជីព​នៅក្លឹប Monaco រូបនេះ​ក៏ធ្លាប់បានផុស​ពាក្យ​កំប្លែងៗ​ជាច្រើនលើ​បណ្ដាញសង្គម​ដូចជា ប្រពន្ធហាម​មិន​ឲ្យរួមភេទខ្លាច​មាន​កូន​ថែម​មួយទៀត​ អំឡុង​ពេលនៅ​ផ្ទះការពារខ្លួនពីវីរុស។

រំឮកផងដែរថា​ អំឡុងពេលនៅ​ផ្ទះការពារខ្លួនពីវីរុស COVID-19 និង​ដោយសារ​តែ​លីគ​បាល់​ទាត់​បាន​ផ្អាក​ផង​នោះ កីឡាករ​អាជីព​ជាច្រើន​ក៏បានធុញ​ទ្រាន់ពេកអត់បានលេងបាល់ មានខ្លះក៏លេងបាល់ជាមួយកូនៗ និងខ្លះទៀតធ្វើសកម្មភាពប្លែកៗ និងបង្កើតបានជា #StayAtHomeChallenge ជាដើម៕

រូបថត៖ Cesc Fàbregas
- [ទៀតហើយ! រកឃើញ​កីឡាករ Juventus ទី ២ ឆ្លងវីរុសកូរ៉ូណា](http://kleykley.sabay.com.kh/article/1196394#utm_campaign=onpage) - [ទស្សនា​វីដេអូ​! កីឡាករ​អាជីព​ច្រើនរូប នៅ​ផ្ទះ​ធុញ​ពេក​អត់បានលេងបាល់](http://kleykley.sabay.com.kh/article/1195728#utm_campaign=onpage)

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;