អ្វី​នឹង​កើត​ឡើង បើ​អ្នក​ដាក់​ខ្ទឹម​ស​នៅ​ក្រោម​ខ្នើយ​ដេក?

  • 2020-03-19 01:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្ទឹម​ស ជា​គ្រឿង​ផ្សំ​​ពេញ​និយម​មួយ​សម្រាប់​មុខ​ម្ហូប ហើយ​វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ​សម្រាប់​សុខ​ភាព​​មនុស្ស រួម​ទាំង​​ការ​ជួយ​បណ្ដេញ​សត្វ​ល្អិត​ជា​ដើម។ ខ្ទឹម​ស​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ ដូចជា វីតាមីន B សូដ្យូម ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ មួយ​វិញ​ទៀត វា​ក៏​មាន​សារធាតុ Allicin ខ្ពស់​ផង​ដែរ ដែល​នេះ​គឺ​ជា​សមាសធាតុ​ផ្សំ​នៃ​ស្ពាន់ធ័រ។

ដោយ​សារ​តែ​សារធាតុ​មាន​ប្រយោជន៍​ទាំង​នោះ ខ្ទឹម​ស​អាច​ជួយ​កម្ចាត់​មេរោគ សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ដង្ហើម សុខភាព​សរសៃ​ឈាម​បេះដូង កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល និង​សម្ពាធ​ឈាម​​​​​​​​​​​​​​ ជា​ដើម។ តើ​អ្នក​ធ្លាប់​ឮ​អំពី​ការ​ដាក់​ខ្ទឹម​ស​ឆៅ​នៅ​ក្រោម​​​​​​​​​​ខ្នើយ​ដេក​ដែរ​ឬ​ទេ? តើ​វា​ពិត​ជា​ផ្ដល់​គុណ​សម្បត្តិ ឬ​​យ៉ាង​ណា? បើ​តាម​ពិត​ទៅ ការ​ដាក់​ខ្ទឹម​ស​​នៅ​ក្រោម​ខ្នើយ​ជា​រឿង​ល្អ​​ចំពោះ​សុខភាព ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ប​ញ្ហា​ក្នុង​ការ​គេង​មិន​លក់​ស្រួល។ ខ្ទឹម​ស​អាច​ជួយ​ឲ្យ​ដំណេក​អ្នក​ល្អ​ប្រសើរ​ជាង​មុន ហើយ​នេះ​ក៏​ព្រោះ​តែ​សមាសធាតុ​នៃ​ស្ពាន់ធ័រ និង​ក្លិន​របស់​វា។ ក្លិន​របស់​ខ្ទឹម​ស​អាច​ជះ​ខ្លាំង ហើយ​អ្នក​អាច​មិន​ទម្លាប់​សម្រាប់​ការ​គេង​យប់​ដំបូង តែ​បើ​កន្លង​ផុត​តែ​២ ឬ​៣​យប់ នោះ​អ្នក​នឹង​អាច​ស៊ាំ​នឹង​វា ហើយ​អ្នក​នឹង​គេង​លង់​លក់​យ៉ាង​ស្រណុក​សុខ​ស្រួល​ជាក់​ជា​មិន​ខាន។

បើ​តាម​ជំនឿ​វិញ ខ្ទឹម​ស​អាច​នាំ​លាភ​សំណាង ប្រសិន​បើ​អ្នក​ដាក់​វា​​នៅ​ក្រោម​ខ្នើយ ឬ​នៅ​ក្នុង​ហោប៉ៅ​តាម​ខ្លួន៕

ប្រភព៖ Venas News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;