២ថ្ងៃហើយដែលចិនអត់មានអ្នកឆ្លងជំងឺកូវីដ១៩ តៗគ្នាក្នុងប្រទេស

  • 2020-03-20 03:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


២ថ្ងៃមកនេះ (១៨ និង ១៩មីនា) ចិន​អត់មានករណីឆ្លងជំងឺកូវីដ១៩ តៗគ្នាក្នុងប្រទេសឡើយ ពោលគឺករណីឆ្លងថ្មីដែលរកឃើញ សុទ្ធតែនាំចូលមកពីបរទេសទាំងអស់។ នេះបើតាមការប្រកាស​របស់​អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃទី២០មីនានេះ។

កាលពីម្សិលមិញ ចិនរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣៩នាក់ ដែលសុទ្ធតែជាករណីនាំចូលទាំងអស់។ ក្នុងនោះ ១៤នាក់ រកឃើញនៅខេត្តក្វាងទុង, ៨នាក់នៅសៀងហៃ និង ៦នាក់នៅប៉េកាំង។ លើសពីនេះ ក្រុងវូហានដែលជាចំណុចផ្ទុះជំងឺ ក៏មិនមានករណីឆ្លងថ្មី ២ថ្ងៃជាប់ៗគ្នាដែរ។

ចំនួននេះ ធ្វើឱ្យចិនមានករណីឆ្លងដល់ ៨០៩៦៧នាក់ ចាប់តាំងពីការផ្ទុះវីរុសនេះមក ខណៈអ្នកស្លាប់មានចំនួន ៣២៤៨នាក់ និងអ្នកជាសះស្បើយ ៧១១៥០នាក់ គិតត្រឹមម្សិលមិញ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;