ការប្រើប្រាប់ម៉ូទ័រទាញទឹកមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹកទាំងមូលនៅរាជធានីភ្នំពេញ

  • 2020-03-20 06:00:00
  • ចំនួនមតិ 25 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ


សព្វថ្ងៃកង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងរដូវប្រាំងនេះ ប្រជាពលរដ្ឋដែលជាអតិថិជនប្រើប្រាស់ទឹកមួយចំនួន ពិសេសនៅជាយរាជធានីភ្នំពេញ បានប្រើម៉ូទ័រជំរុញទឹកដើម្បីបំពេញតម្រូវត្រូវការរបស់ខ្លួន។

តើការប្រើប្រាប់ម៉ូទ័រដើម្បីទាញ និងជំរុញទឹកនេះវាមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹកទាំងមូលរបស់ប្រជាពលរដ្ឋរបស់រាជធានីភ្នំពេញដែរឬទេ? តើការប្រើម៉ូទ័រទាញ និងជំរុញទឹក វាខុស ឬត្រូវ នឹងបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែរឬទេ?

រូបបណ្តាញប្រើម៉ូទ័របូមទឹកដាក់ក្នុងអាងស្តុកមុនឲ្យប្រជាពលរដ្ឋប្រើបន្ត

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញបានឆ្លើយបញ្ជាក់ថា ជាការពិតណាស់ប៉ះពាល់ បើគិតក្នុងកិច្ចសន្យាក្នុងការជាវទឹក ទិដ្ឋភាពបច្ចេកទេសរបស់យើងមិនអនុញ្ញាតទេ ព្រោះកន្លងមកអ្នកដែលបូមផ្ទាល់ពីបំពង់ធ្វើឲ្យមានការខូចខាតឧបករណ៍ សម្ភារៈរបស់អង្គភាពជាពិសេសនៅលើនាឡិកាទឹក ប្រសិនបើបូមខ្លាំងទៅនាឡិកាទឹកនឹងវិលហួសជុំវាខូច អតិថិជនត្រូវសងនាឡិកានោះ តែស្ថានភាពបច្ចុប្បន្ននេះយើងពិបាកនឹងទប់ស្កាត់ ព្រោះស្ថានភាពខ្វះទឹកនេះច្រើនរហូតដល់ជាង១០ម៉ឺនម៉ែត្រគុបក្នុងមួយ ជាកត្តសត្យានុម័ត យើងក៏សូមអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់កុំបូមផ្ទាល់ពីបំពង់ សូមបង្ហូរចូលក្នុងស៊ីទែនហើយ ចាំប្រើប្រាស់ ធ្វើបែបនេះយើងអាចជួយគ្នា ទឹកដែលនៅក្នុងបំពង់បានបែងចែកនៅទីឆ្ងាយបាន។

រូបការប្រើម៉ូទ័របូមទឹកដែលបូមចេញពីបំពង់ដោយផ្ទាល់

បច្ចុប្បន្នតម្រូវការទឹកស្អាតប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញក្នុងរដូវប្រាំងសព្វថ្ងៃគឺមានជាង៧០ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ខណៈដែលសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានតែ៦០ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃប៉ុណ្ណោះ ដូច្នេះតម្រូវការទឹកសម្រាប់ផ្គត់ផ្គង់នៅខ្វះជាង១០ម៉ឺនម៉ែត្រគុបបន្ថែមទៀត។ នេះបើតាមលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ថ្លែងប្រាប់ក្រុងអ្នកសារព័ត៌មានកាលបីថ្ងៃទី១៣ មីនា២០២០ កន្លងទៅ៕

អត្ថបទ៖ លន ហ្សាឌីណា

;