ក្រសួង ប្រកាសប្រកួតប្រជែងបង្កើត App សម្រាប់ផ្តល់ព័ត៌មានពីជំងឺកូវីដ១៩

  • 2020-03-23 04:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្ដី​ប្រកាស​ប្រកួតប្រជែងពី​ការ​បង្កើត App សម្រាប់​ផ្តល់ព័ត៌មាន និងឆ្លើយតបក្នុងការគ្រប់គ្រង ការទប់ស្កាត់ នៃការរីករាលដាល Covid-19 ​ក្នុង​ទូរសព្ទ​ដៃ​ដើម្បី​ឲ្យ​​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​អាច​ប្រើ​ប្រាស់ ទទួល​ និង​ផ្ដល់​ព័ត៌មាន ទាក់ទងនិង​ជំងឺ​កូវីដ១៩។

គោល​ដៅ​ចម្បង​នៃ​ការ​ប្រកួត​ប្រជែង​នេះ គឺ​ការ​បង្កើត Khmer Education Covid 19 App ដែល​អាច​តម្លើងលើ​ទូរសព្ទ​ដៃ និង​អាច​ប្រើ​ប្រាស់​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ IOS និង Android។ សិស្សានុសិស្ស និសិត្យ និង​សាធារណជន ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្កើត App ខាង​លើ ត្រូវ​សរសេរ​ឯកសារ​ទស្សនាទាន​មួយ ដែល​បង្កើត​ពី​ក្របខណ្ឌ និង​គោល​គំនិត​នៃ​ការ​បង្កើត Khmer Education Covid 19 App។

អ្នក​ទទួល​បាន​ជ័យលាភី​​ នឹង​ជ្រើស​រើសផ្ដល់​រង្វាន់​ជូន​ដល់​ស្នា​ដៃ​ឯកសារទស្សនាទាន​ល្អ​ចំនួន ១០ ព្រម​ទាំង​ផ្ដល់​រង្វាន់​ជ័យលាភី​ជូន​ដល់​ឯកសារទស្សនាទាន​ល្អ​ជាង​គេ​ដើម្បី​បង្កើត​ជា «Khmer Education Covid 19 App» ផ្លូវ​ការ៕

សេចក្ដីប្រកាសខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;