ប្រទះឃើញសត្វក្តាន់មួយក្បាល ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ

  • 2020-03-23 08:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការងារ​ល្បាត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រែក​ប្រសព្វ​ ស្ថិត​ក្នុង​ខេត្ត​ក្រចេះ​ បាន​ប្រទះ​ឃើញសត្វ​ក្តាន់​មួយ​ក្បាល​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០ ខណៈ​ដែល​ពួក​គាត់​កំពុង​ដើរ​ល្បាត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រែក​ប្រសព្វ​។ វា​ពិត​ជា​រឿង​កម្រណាស់​ដែល​បាន​ប្រទះ​ឃើញ​សត្វ​ក្តាន់​ដោយ​ផ្ទាល់​ភ្នែក​បែប​នេះ​។

សត្វ​ក្តាន់ជា​ប្រភេទ​សត្វ​ដែល​ទទួល​រង​គ្រោះជិត​ផុត​ពូជ​​​ជា​សកល​ ហើយ​​ត្រូវ​បាន​គេ​សន្មត់​ថា​ បាន​ផុត​ពូជ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​ដល់​ឆ្នាំ​២០០៦ ពេល​ដែល​ប្រភេទ​សត្វ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​វត្ត​មាន​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​ក្រចេះ​។

មន្ទីរ​បរិស្ថាន​ រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ អង្គ​ការ​ WWF-កម្ពុជា និង​ដៃ​គូ​អភិរក្ស​នានា​ បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការ​ពារ​សត្វ​ក្តាន់​ដែល​នៅ​សេស​សល់​ទាំង​នេះ ឱ្យ​បាន​គង់​វង្ស​៕

ប្រភព៖ WWF-Cambodia

អត្ថបទថ្មី
;