សម្តេច ស ខេង លើកឡើងពីមូលហេតុដ៏ធំ​បំផុតមួយ​ដែលចិន​ជោគជ័យរឿងទប់ស្កាត់​កូរ៉ូណា

  • 2020-03-24 03:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា មូលហេតុចម្បងដែលចិន​ទទួលបានជោគជ័យ​ក្នុងការទប់ស្កាត់​ជំងឺកូវីដ១៩ គឺដោយសារតែការបង្ខាំងមនុស្សឱ្យនៅក្នុងផ្ទះ។ ការថ្លែងនេះ ធ្វើឡើង​នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

សម្តេច​ក្រឡាហោម ថ្លែងយ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ យើងអាចនិយាយបានថា សាធារណរដ្ឋប្រជាមានិតចិន បទពិសោធន៍ជោគជ័យនៃការទប់ស្កាត់​ការរីករាលដាល​នៃជំងឺនេះ នោះគឺការបង្ខាំងមនុស្ស​នៅក្នុងផ្ទះ។ មិនមែនជោគជ័យដោយសារថ្នាំទេ មានដែរមិនអត់ទេ គេប្រើថ្នាំនេះ ថ្នាំនោះ អ៊ីចឹងទៅគួបផ្សំ ប៉ុន្តែមូលហេតុធំបំផុតគឺការ​បង្ខាំងមនុស្សនៅហ្នឹងផ្ទះ មិនឱ្យដើរចេញក្រៅផ្ទះ មិនឱ្យប៉ះពាល់​ជាមួយ​អ្នកដទៃ​ដែលសង្ស័យ​ថាមានជំងឺហ្នឹង។ ឥឡូវវិធានការនេះ ត្រូវបានអនុវត្តជាសកល»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;