សហគមន៍របស់ Scott Neeson បាញ់ថ្នាំកម្ចាត់មេរោគកូវីដ១៩ពេញសហគមន៍
- 2020-03-25 03:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគមន៍របស់ Scott Neeson បាញ់ថ្នាំកម្ចាត់មេរោគកូវីដ១៩ពេញសហគមន៍
ចន្លោះមិនឃើញ
សហគមន៍អង្គការមូលនិធិកុមារកម្ពុជា CCF ដែលមានស្ថានិកលោក Scott Neeson ចុះបាញ់ថ្នាំកម្ចាត់ និងបង្ការមេរោគកូវីដ១៩ក្នុងសហគមន៍របស់ខ្លួននៅតំបន់ចាក់សំរាមស្ទឹងមានជ័យ។
“ជាក់ស្តែងនៅទីនេះ នៅតំបន់ស្ទឹងមានជ័យនេះ មិនទាន់មានកូវីដ១៩ផ្ទុះ និងមិនទាន់មានមនុស្សមានផ្ទុកវីរុសកូវីដ១៩ទេ ប៉ុន្តែសកម្មភាពរបស់យើងធ្វើរាល់ថ្ងៃ ការបាញ់ថ្នាំនេះ គឺធ្វើឡើងដើម្បីបង្ការ និងអប់រំឲ្យអ្នកភូមិយើងឲ្យយល់កាន់តែច្បាស់ពីជំងឺនេះ និងធ្វើយ៉ាងណាឲ្យទីនេះស្អាតជានិច្ច” លោក ហូយ លាងហ័ន បន្ថែម។
លោក លាងហ័ន បន្តថា គិតត្រឹមថ្ងៃ២៤ មីនា ឆ្នាំ២០២០ ម្សិលមិញខាងយើងបានចុះបាញ់បាន៧ថ្ងៃមកហើយ។ សម្រាប់ការបាញ់ថ្នាំសម្លាប់មេរោគនៅតាមសហគមន៍យើងនេះ CCF ទទួលបានការបណ្តុះបណ្តាលពីអង្គភាពការពារកុមារ Child Protection Unit (CPU) ដែលមានវេជ្ជបណ្ឌិតមកពីអូស្ត្រាលី មកបង្ហាត់បង្រៀនក្រុមការងាររបស់យើង ចំណែកសម្ភារៈគឺខាងយើងទិញ រហូតមកដល់ពេលនេះគឺមិនទាន់មានជំនួយមកពីដៃគូណាមួយនៅឡើយទេ។
គិតថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ ឡើងដល់ ៩៣នាក់ហើយ៕